គន្លឹះសំខាន់! ពេលណាគួរផ្តាច់ដោះកូន? ហើយត្រូវផ្តាច់ដោះកូនដោយវិធីណា?
ការផ្តាច់ដោះជាធម្មតា ត្រូវចាស់ៗបុរាណធ្វើតាមរបៀបប្រពៃណី ដោយពេលខ្លះអាចខុសនឹងបទដ្ឋានវេជ្ជសាស្ត្រ ហើយក៏មិនអាចធ្វើតាមចិត្តដែរ។ អង្គការសុខភាពពិភពលោក (WHO) បានណែនាំអ្នកម៉ាក់ទាំងអស់ត្រូវតែបំបៅដោះអូនអូនយ៉ាងហោចបាន៦ខែដំបូង បូកអាហារបន្ថែម និងទឹកដោះរហូតដល់អាយុ ២ឆ្នាំ ឬលើសហ្នឹងកាន់តែប្រសើរ។
ខាងក្រោមនេះជាពេលវេលា និងវិធីផ្តាច់ដោះកូនអ្នកម៉ាក់ត្រូវដឹងជាចាំបាច់៖
១. តើពេលណាគួរផ្តាច់ដោះកូន?
បើអាចអ្នកម៉ាក់បំបៅដល់អាយុ ១-២ ខួប កាន់តែប្រសើរ តែម៉ាក់ម៉ាក់ភាគច្រើនតែងបំបៅដោះត្រឹមរយៈពេល ៣ខែទៅ ១ឆ្នាំប៉ុណ្ណោះ ឯខ្លះទៀត ឲ្យកូនបៅដល់គេអាយុ ២ឆ្នាំជាងក៏មាន។ ដូច្នេះ តើគួរឈប់ឲ្យកូនឈប់បៅពេលណា? វាអាស្រ័យលើកត្តាច្រើនយ៉ាង ដូចជា សុខភាពម្ដាយ ពេលវេលាបំពេញការងារម្ដាយ។ រឿងដែលចាំបាច់បំផុតមួយមុខគត់គឺ គួរកុំផ្ដាច់ដោះ មុនកូនអាយុ ៦ខែ ព្រោះទឹកដោះម្ដាយជួយដល់រាងកាយគេច្រើនណាស់ អំឡុងដំណាក់កាលលូតលាស់នេះ។
២. តើគួរផ្តាច់ដោះដោយរបៀបណាទើបល្អ?
មានការណែនាំ គប្បីគួរតែចាំដល់អូនអូនឈប់បៅដោយខ្លួនឯង ប៉ុន្តែតាមពិតទៅ ម៉ាក់ម៉ាក់អាចគិតថាចង់ផ្តាច់ពេលណាក៏បានឲ្យតែល្អសម្រាប់ម៉ាក់ម៉ាក់ និងអូនអូន។
នៅពេលអូនអូនអាចបរិភោគអាហារផ្សេងៗ កូននឹងកាត់បន្ថយការបៅដោះខ្លួនឯងហើយ តែបើម៉ា់ក់ម៉ាក់ចង់ជួយពួកគេ គឺមានវិធីងាយៗដូចខាងក្រោម៖
- ជំហានទី១៖ ឲ្យអូនអូនបៅឲ្យឆ្អែតហើយចាំបន្ថែមអាហារពីលើបន្តិច។ វិធីនេះគ្រាន់តែជំរុញឲ្យអូនអូនភ្លក់រសជាតិថ្មីៗប៉ុណ្ណោះ ព្រោះយ៉ាងណាទឹកដោះម៉ាក់ម៉ាក់ផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់កូនរួចហើយ។
- ជំហានទី២៖ នៅពេលអូនអូនអាចរំលាយអាហារបានល្អ (ពិនិត្យលាមក) ម៉ាក់ម៉ាក់មិនចាំបាច់ធ្វើតាមជំហានទី១ទេ គឺ យើងអាចព្យាយាមឲ្យអូនអូនញ៉ាំអាហារមុនពេលបំបៅដោះ។
- ជំហានទី៣៖ ព្យាយាមឲ្យអូនអូនបៅទឹកដោយប្រើកំប៉ុងទឹកដោះ ឲ្យច្រើនជាងបំបៅដោះ។
ដកស្រង់ពី៖ Hello Health Group