មានដែរដឹងអត់? ជាស្វាមីល្អមានតួនាទីអ្វីខ្លះ នៅពេលភរិយាឆ្លងទន្លេ (សម្រាលកូន)?
ការមើលថែទាំសុខភាពខណៈតាំងគភ៌ក្នុងអំឡុងពេលជិតប្រសូត ស្ត្រីមានគភ៌អាចនឹងមានអារម្មណ៍ធុញថប់តានតឹង និងកង្វល់ក្នុងចិត្តជាច្រើនរឿង តែរឿងនេះលោកប្តីអាចជួយបាន។
ស្វាមីក៏ជាមនុស្សសំខាន់ដូចភរិយាដែរ ក្នុងការជួយឱ្យការចិញ្ចឹមកូនដោយទឹកដោះម្តាយទទួលបានជោគជ័យ ព្រោះស្វាមីគឺជាជំនួយការលេខមួយរបស់ភរិយា និងមានតួនាទីដូចខាងក្រោម៖
១. ជួយមើលថែទាំកូនច្បង ខណៈដែលភរិយាបំបៅទឹកដោះកូនប្អូន។
២. ជួយបីកូនតូច លួងលោមឱ្យបាត់យំ លេងជាមួយកូន ខណៈដែលភរិយាកំពុងគេងសម្រាកយកកម្លាំង។
៣. ជួយលាងសម្អាត និងចំហុយដបទឹកដោះគោសម្លាប់មេរោគ ជួយភរិយាធ្វើការងារផ្ទះ ដើម្បីកុំឱ្យភរិយាមិនចាំបាច់នឿយហត់ខ្លាំងពេក។
៤. ជួយលើកកូនតូចសម្លាញ់បីឡើងដើម្បីឱ្យបានភើបន្ទាប់ពីបៅទឹកដោះម្តាយរួច ជួយលាងសម្អាតគូទ ផ្អូតទឹកកូនជំនួសអ្នកម្តាយនៅពេលខ្លះដែលភរិយាមិនទំនេរ។
៥. ជួយរកអាហារដែលមានប្រយោជន៍មកឱ្យភរិយាញ៉ាំដើម្បីបង្កើនគុណភាពទឹកដោះ។
៦. នាំភរិយាទៅដើរលេងកំសាន្ត សម្រាកលំហែកាយ ព្រោះនៅពេលដែលភរិយាមានសេចក្តីសុខ ទឹកដោះនឹងផលិតចេញមកច្រើន។
៧. ជួយអធិប្បាយ ផ្តល់ដំណឹងយ៉ាងសុភាពទន់ភ្លន់ តែទទួលបានផលល្អ ទៅមនុស្សដែលនៅជុំវិញខ្លួន ជាពិសេសចាស់ទុំខាងស្វាមីខ្លួនឯង ឱ្យបានយល់ដឹងយ៉ាងត្រឹមត្រូវអំពីការជួយភរិយាក្នុងការមើលថែទាំកូនតូចនេះ។
៨. និយាយលើកទឹកចិត្ត និងសរសើរភរិយាឱ្យបានញឹកញាប់ សម្រាប់ការលះបង់ដែលភរិយាខំពុះពារព្យាយាមក្នុងការបំបៅទឹកដោះកូន មិនថាតែការសុខចិត្តអត់ងងុយ ភ្ញាក់ឡើងមកឱ្យកូនបៅទឹកដោះញឹកញាប់រៀងរាល់យប់ ទ្រាំឈឺចាប់នៅពេលក្បាលដោះបែក ឬរលាកជាដើម និងការតមអាហារជាច្រើនយ៉ាងក្នុងករណីដែលកូនតូចមានប្រតិកម្មចាញ់ជាមួយក្រុមប្រូតេអុីនប្រថុយប្រថានមួយចំនួន។
៩. ថើបថ្ពាល់ភរិយាថ្នមៗឱ្យបានញឹកញាប់ ដើម្បីឱ្យអ្នកម្តាយមានកម្លាំងចិត្តក្នុងការបំបៅទឹកដោះកូនក្នុងពេលបន្តៗទៀត៕
ដកស្រង់ពី៖ Child Helpline Cambodia