សន្សំសំចៃច្រើនណាស់! អ្នកម៉ាក់រវល់ធ្វើការងារច្រើន អាចប្រើឧបករណ៍បូមទឹកដោះនេះជំនួសម្សៅទឹកដោះគោបានដោយងាយ
ទឹកដោះម្តាយគឺជាអាហារដ៏ល្អបំផុតសម្រាប់ទារក ព្រោះវាមានសារធាតុចិញ្ចឹមដែលរាងកាយទារកត្រូវការជាចាំបាច់។ យ៉ាងណាមិញ ការបំបៅកូនដោយទឹកដោះម្តាយគឺមិនងាយស្រួលនោះទេ ដូច្នេះហើយ ម៉ាស៊ីនបូមទឹកដោះ គឺជាជម្រើសដ៏ល្អបំផុត ដែលអាចជួយសម្រួលបានច្រើន ពិសេសចំពោះអ្នកម្តាយដែលរវល់ធ្វើការ។
អត្ថបទនេះ នឹងបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍បូមទឹកដោះ និងមួយវិញទៀតថាតើ ទឹកដោះដែលបូមរួចអាចរក្សាទុកបានយូរប៉ុណ្ណា៖
១. អត្ថប្រយោជន៍នៃការប្រើឧបករណ៍បូមទឹកដោះ
- ជួយសន្សំសំចៃបានច្រើន
ចំពោះអ្នកម្តាយដែលរវល់នឹងការងារ មិនអាចបំបៅកូនដោយផ្ទាល់បាន ពិតជាសាកសមណាស់ក្នុងការប្រើប្រាស់ឧបករណ៍បូមទឹកដោះនេះ។ អ្នកម៉ាក់សន្សំបានច្រើនពីការទិញម្សៅទឹកដោះគោ និងថែមទាំងអាចបន្តផ្តល់ទឹកដោះខ្លួនដល់កូនផងដែរ។ - ផ្តល់ភាពងាយស្រួលដល់អ្នកម្តាយ
ការប្រើឧបករណ៍បូមទឹកដោះគឺល្អ និងផ្តល់ភាពងាយស្រួលដលក់អ្នកម្តាយក្នុងការបំបៅដោះកូន ព្រោះអាចផ្តល់ឪកាសឱ្យសមាជិកគ្រួសារផ្សេងទៀតបំបៅជំនួសបាន។ ទោះអ្នកម៉ាក់រវល់ នៅខាងក្រៅ ក៏អូនតូចអាចបៅទឹកដោះបានទេ។ - បង្កើនការផលិតទឹកដោះរបស់ម្តាយ
តាមការស្រាវជ្រាវលើកឡើងថា ការបូមទឹកដោះអាចបង្កើនការផលិតទឹកដោះរបស់ស្រ្តី ដោយធ្វើឱ្យក្រពេញទឹកដោះសកម្ម និងជួយបង្កើនទឹកដោះកាន់តែច្រើន។ - ជួយបង្កើនទំនាក់ទំនងប៉ាម៉ាក់ និងកូន
វាគឺជាចំណុចល្អមួយក្នុងការបង្កើនចំណងរវាងលោកប៉ា និងអូនតូច នៅពេលដែលលោកប៉ាបំបៅទឹកដោះដល់អូនតូចជំនួសអ្នកម៉ាក់បានញឹកញាប់ ហើយអូនតូចនឹងចងចាំលោកប៉ាបានច្បាស់ ដូចជាអ្នកម៉ាក់អ៊ីចឹងដែរ។ - អាចឱ្យអ្នកម៉ាក់ផ្ទុកទឹកដោះបានយូរ
អ្នកម៉ាក់អាចបូមទឹកដោះទុក ហើយក៏អាចចែករំលែកដល់ទារកដ៏ទៃដែលខ្វះទឹកដោះផងដែរ ពិសេសគឺអាចរក្សាទុកបានរយៈពេលយូរ។
២. តើទឹកដោះដែលបានបូមរួច អាចរក្សាទុកបានយូរប៉ុណ្ណា?
ជាធម្មតាទឹកដោះដែលត្រូវបានបូមចេញដោយឧបករណ៍ អ្នកម៉ាក់អាចរក្សាទុកបានត្រឹមរយៈពេល ៤ម៉ោងបន្ទាប់ពីបូមរួច ដោយស្ថិតនៅក្នុងសីតុណ្ហភាពធម្មតា ឬទុកនៅក្នុងបន្ទប់ និងអាចរក្សាបានរហូតដល់រយៈពេល ៤ថ្ងៃនៅក្នុងទូទឹកកក។
ចំណាំ៖ ត្រូវប្រាកដថា អ្នកម៉ាក់រក្សាទុកទឹកដោះឱ្យបានល្អ ដោយដាក់ក្នុងដបទឹកដោះដែលមានគុណភាព និងមានអនាម័យខ្ពស់ ជៀសវាងមេរោគផ្សេងៗ អ្វីដែលសំខាន់មួយទៀតអ្នកម៉ាក់ហាមដាក់លាយជាមួយសាច់ ឬបន្លែផ្សេងៗក្នុងទូកកតែមួយ។
ជាមួយគ្នានេះដែរ យើងសូមណែនាំឧបករណ៍បូមទឹកដោះម្តាយ ដែលជាផលិតផលរបស់ប្រទេសថៃ នាំចូលដោយក្រុមហ៊ុន Attitude Mom & Plentitute មានសមត្ថភាពបីក្នុងពេលតែមួយ ហើយប៉ាម៉ាអាចរកជាវបាន នៅហាងឯកទេសទំនិញសម្រាប់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះបេប៊ីអោតឡេត គ្រប់សាខា៕
ដកស្រង់ពី៖ What to expect , JANABEBE