កុំប្រហែសឱ្យសោះ! មូលហេតុទាំងនេះដែលបណ្តាលឪ្យអ្នកពពោះមានកូនខុសទីតាំងនៃគភ៌
នៅក្នុងអំឡុងពេលពពោះ ទារកនឹងធ្វើការអភិវឌ្ឍគ្រប់ពេលវេលា ហើយជាធម្មតាអូនតូចនឹងបង្វិលទីតាំងដោយស្វ័យប្រវត្តម្តងបន្តិចៗ ដើម្បីត្រៀមចេញមកខាងក្រៅ។ ទីតាំងដែលត្រឹមត្រូវគឺ ក្បាលចុះមកក្រោម។ ក៏ប៉ុន្តែប្រសិនបើដល់ថ្ងៃសម្រាលហើយ អូនតូចបែរជាមិនត្រឹមត្រូវតាមទីតាំង អាចបណ្តាលមកពីអ្វី នឹងត្រូវដោះស្រាយបែបណា?
ខាងក្រោមនេះ នឹងបង្ហាញអ្នកម្តាយឱ្យបានច្បាស់អំពីមូលហេតុ និងដំណោះស្រាយ៖
១. ទីតាំងណាខ្លះដែលះអាចចាត់ទុកថាទារកខុសទីតាំង?
ជាធម្មតាទារកដែលខុសទីតាំងមាន មានដូចជាគ៖
- គូទរបស់ទារកតម្រង់ទៅប្រឡាយទ្វារមាស ដោយជើងលើកត្រង់មកលើដងខ្លួន និងមុខ
- គូទរបស់ទារកចង្អុលចុះក្រោម ហើយទាំងត្រគាក និងជង្គង់ត្រូវបានបត់ចូលគ្នា
- ជើងមួយ ឬទាំងពីររបស់ទារកចង្អុលចុះក្រោម
- ទារកស្ថិតក្នុងទីតាំងទទឹងក្នុងស្បូន ដោយមិនបញ្ឈឡើយ។ ជាធម្មតាទីតាំងនេះគឺត្រូវសម្រាលដោយការវះកាត់។
២. មូលហេតុដែលបណ្តាលឱ្យទារកក្នុងផ្ទៃខុសទីតាំង
មិនទាន់មានការអះអាងច្បាស់លាស់នៅឡើយទេ អំពីមូលហេតុដែលធ្វើឱ្យទារកក្នុងផ្ទៃមានទីតាំងមិនត្រឹមត្រូវទៅតាមពេលវេលាកំណត់។ ប៉ុន្តែញគ្រូពេទ្យជំនាញនិយាយថា វាអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
- អ្នកម្តាយធ្លាប់មានផ្ទៃពោះច្រើនដង
- ពពោះកូនច្រើនជាង១ ឬកូនភ្លោះ
- អ្នកម្តាយធ្លាប់សម្រាលកូនមិនគ្រប់ខែកាលពីអតីតកាល
- ប្រសិនបើស្បូនមានសារធាតុរាវ amniotic ច្រើនពេក ឬតិចពេក ធ្វើ
- ប្រសិនបើស្ត្រីមានស្បូនរាងខុសប្រក្រតី ឬមានផលវិបាកផ្សេងទៀត ដូចជាដុំសាច់ក្នុងស្បូន
- សុកគ្របដណ្ដប់គ្រប់ផ្នែក ឬផ្នែកនៃមាត់ស្បូន
- ទារកមិនគ្រប់ខែ
- ទារកមានពិការភាពកំណើត
៣. តើទារកខុសទីតាំងបង្កផលប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដែរឬទេ?
ជាធម្មតា ចំពោះទារកខុសទីតាំងមិនបង្កបញ្ហាសុខភាពឡើយ ប៉ុន្តែវាអាចបង្កផលលំបាកនៅពេលសម្រាល អាចធ្វើឱ្យអូនតូចជាប់គាំង ឬចំណាយពេលវេលាយូរក្នុងការសម្រាល។ ប៉ុន្តែជាទូទៅប្រសិនបើម៉ាក់ៗដឹងថាអូនតូចខុសទីតាំង វិធីសម្រាលតាមការវះកាត់គឺល្អបំផុត។
៤. ត្រូវធ្វើដូចម្តេចប្រសិនបើម៉ាក់ដឹងថាអូនតូចខុសទីតាំងហើយ?
ប្រសិនម៉ាក់ពិនិត្យដឹងថាអូនតូចខុសទីតាំងហើយ នៅសប្តាហ៍ទី ៣៧ គួរប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីស្វែងរកដំណោះស្រាយ។ បន្ថែមពីនេះ អ្នកម៉ាក់ក៏អាចជម្រុញឱ្យអូនតូចបង្វែទីតាំងត្រឹមត្រូវដោយ៖
- ស្តាប់តន្រ្តី ដើម្បីលើកទឹកចិត្តកូនរបស់អ្នកឱ្យងាក
- ព្យាយាមដាក់អ្វីដែលត្រជាក់នៅផ្នែកខាងលើនៃពោះ កន្លែងដែលក្បាលកូនរបស់អ្នកស្ថិតនៅ បន្ទាប់មកដាក់អ្វីក្តៅៗនៅបាតពោះ
- អង្គុយលត់ជង្គង់ឪនក្បាល ដោយដាកដៃទៅមុខឱ្យដល់ដី ពី ១០ ទៅ១៥នាទី ច្រើនដងក្នុងមួយថ្ងៃ
ជម្រើសល្អបំផុតអ្នកម្តាយគួរតែទៅពិនិត្យពោះឱ្យបានត្រឹមត្រូវតាមការកំណត់ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងហានិភ័យផ្សេងៗ៕
ដកស្រង់ពី៖ Cleveland Clinic Healthline