មានដែរចំណាំអត់? ពពោះមានសញ្ញាទាំងនេះអាចកំពុងពពោះកូនប្រុស

ការមានផ្ទៃពោះគឺជារឿងល្អ និងមង្គលសម្រាប់ប៉ាម៉ាក់គ្រប់រូប មិនថាជាកូនប្រុស ឬជាកូនស្រីនោះទេ។ ជាមួយគ្នានេះដែរ គេតែងតែលឺនូវការលើកឡើងជាញឹកញាប់ និងផ្សេងៗគ្នា អំពីជំនឿមួយចំនួន ដែលអាចកំណត់អត្តសញ្ញាណភេទកូនក្នុងផ្ទៃបាន ដោយផ្អែកលើអាការៈមួយចំនួនរបស់ស្ត្រីក្នុងពេលពពោះ ។

តើវាជាការពិតដែរឬទេ? ខាងក្រោមនេះគឺជាជំនឿទាំង៧ដែលគេជឿថា អ្នកម៉ាក់កំពុងពពោះកូនប្រុសហើយ៖

  • ជំនឿទី១៖ ប្រសិនបើអ្នកម៉ាក់កំពុងពពោះហើយ ប៉ុន្តែបែរជាមិនចាញ់កូន ឬមិនចង្អោរទេ គេជឿថា វាគឺជាសញ្ញាដែលប្រាប់ថា អ្នកម៉ាក់កំពុងពពោះកូនប្រុស។
  • ជំនឿទី២៖ ប្រសិនបើអ្នកម៉ាក់សម្គាល់ឃើញថា ចង្វាក់បេះដូងរបស់អូនតូចនៅក្នុងផ្ទៃលោតទាបជាង ១៤០ ចង្វាក់ក្នុងមួយនាទី វាអាចបង្ហាញថាអូនតូចគឺជាកូនប្រុស។
  • ជំនឿទី៣៖ ប្រសិនបើស្បែករបស់អ្នកម៉ាក់នៅតែភ្លឺ និងគ្មានមុន ព្រមទាំងមានសក់ភ្លឺរលោងទៀតនោះ អ្នកម៉ាក់កំពុងពពោះកូនប្រុស ស្របពេលដែលអ្នកម៉ាក់កើតមុន គេជឿថាមានកូនស្រីវិញ ដោយអះអាងថាកូនស្រីលួចសម្រស់អ្នកម៉ាក់។
Premium Photo | Pregnant woman and baby son touching big belly at home and  cuddling on the bed, the concept of pregnancy and waiting for the birth of a  baby and a
  • ជំនឿទី៤៖ ប្រសិនបើពណ៍ទឹកនោមរបស់អ្នកវាប្រែជាងងឹតក្នុងអំឡុងពេលមានផ្ទៃពោះ គេមានជំនឿថា អ្នកម៉ាក់នឹងសម្រាលបានកូនប្រុសជាមិនខាន។
  • ជំនឿទី៥៖ ប្រសិនបើសុដន់ខាងស្តាំរបស់អ្នកម៉ាក់ បែរជាធំជាងសុដន់ខាងឆ្វេង អំឡុងពេលពពោះ គេមានជំនឿថា អ្នកម៉ាក់កំពុងផ្ទុកកូនប្រុសក្នុងពោះ។
  • ជំនឿទ៦៖ គេមានជំនឿថាប្រសិនបើពោះរបស់អ្នកម៉ាក់ធ្ងន់ខ្លាំង នោះកូនក្នុងផ្ទៃប្រាកដជាកូនប្រុស ស្របពេលដែលគេលើកឡើងថា ទម្ងន់អ្នកម៉ាក់នឹងឡើងពាសពេញរាងកាយទាំងអស់ ប្រសិនបើជាកូនស្រីវិញ។
  • ជំនឿទី៧៖ ប្រសិនបើអ្នកម៉ាក់បែរជាងាកមកឃ្លានអាហារដែលមានរសជាតិជូរ ឬប្រៃ គេជឿថាកូនក្នុងផ្ទៃអ្នកម៉ាក់គឺជាកូនប្រុស។

ទោះបីជាយ៉ាងណាក៏ដោយ បើផ្អែកតាមផ្នែកវេជ្ជសាស្ត្រក៏បានលើកឡើងផ្សេងគ្នាផងដែរ ដោយអះអាងថាវាគឺជាការប្រែប្រួលចំពោះស្រ្តីក្នុងអំឡុងពេលពពោះ ហើយវាក៏មិនអាចកំណត់បានថា កូនក្នុងផ្ទៃរបស់ស្រ្តីជាកូនប្រុស ឬជាកូនស្រីនោះទេ៕  

ប្រភព៖ Mom Junction