ពពោះត្រូវដឹង! ចំណុចដែលត្រូវធ្វើ និងមិនត្រូវធ្វើពេលពពោះដំបូង
ការមានផ្ទៃពោះគឺជាដំណឹងល្អបំផុតសម្រាប់គ្រួសារ ជាពិសេសគឺអ្នកម្តាយតែម្តង ប៉ុន្តែវាក៏ទាមទារឱ្យអ្នកម៉ាក់ជួបផលលំបាក ក៏ដូចជាត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ ដូចជាទៅលើរបបអាហារ និងសកម្មភាពប្រចាំថ្ងៃ ព្រោះបើមិនប្រយ័ត្នវាអាចធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។
ក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកម៉ាក់ពីរឿងដែលគួរធ្វើ និងមិនគួរធ្វើនៅអំឡុងត្រីមាសទី១ នៃការពពោះ៖
១. រឿងដែលគួរធ្វើ
- ញ៉ាំអាហារដែលសម្បូរអាស៊ីតហ្វូលេតឱ្យបានច្រើន ព្រោះវាជួយរក្សាកូនក្នុងផ្ទៃ ឱ្យលូតលាស់ល្អ បង្ការពីការភាពពីកំណើត និងការពារជំងឺផងដែរ
- ព្យាយាមទទួលវីតាមីនឱ្យបានច្រើន ព្រោះវាមិនត្រឹមតែផ្គត់ផ្គង់សារធាតុ folate ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយបំពេញតម្រូវការរបស់អ្នកសម្រាប់កាល់ស្យូម ជាតិដែក និងស័ង្កសីផងដែរ។ វីតាមីនរួមបញ្ចូលទាំង អាស៊ីតខ្លាញ់អូមេហ្គា 3 ពីរប្រភេទ ដែលជួយឱ្យខួរក្បាលទារករបស់អ្នកអភិវឌ្ឍ។
- ព្យាយាមញ៉ាំបន្លែចម្រុះពណ៍ ដូជជាស្ពៃបៃតងចាស់ ការ៉ុតពណ៌ទឹកក្រូច ផ្លែប៉ោមក្រហម ចេកលឿង ប៊្លូបឺរី។
- គេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៨ ទៅ ៩ម៉ោងក្នុងមួយយប់
- ធ្វើលំហាត់ប្រាណថ្នមៗទៀងទាត់ ដើម្បីគ្រប់គ្រងអារម្មណ៍ និងរក្សាទម្ងន់ត្រឹមត្រូវ
- សុំជំនួយពីប្តី ឬមនុស្សជុំវិញខ្លួន ប្រសិនបើជួបបញ្ហា
២. រឿងដែលមិនគួរធ្វើ
- កុំជក់បារី ឬផឹកស្រា ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ
- កុំទទួលទានសាច់ឆៅ ព្រោះវាអាចធ្វើឱ្យឆ្លងមេរោគ និងបង្ករជំងឺផ្សេងៗ
- កុំងូតទឹកក្តៅ
- កុំញ៉ាំកាហ្វេច្រើនពេក ព្រោះវាអាចប៉ះពាល់ដល់គភ៍
- កុំញ៉ាំច្រើនពេក ដោយមិនគិតពីគីឡូ ព្រោះបើធាត់ពេកអាចបណ្តាលឱ្យរលូតកូនបាន
បន្ថែមពីនេះ អ្នកម៉ាក់ត្រូវទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ និងព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់ ពិសេសគឺញ៉ាំត្រឹមត្រូវ ទើបល្អសម្រាប់ខ្លួនឯង និងការលូតលាស់របស់កូនក្នុងផ្ទៃ៕
ដកស្រង់ពី៖ Sanford Health