ពេលពពោះបើជួបសញ្ញាទាំង3នេះ បញ្ជាក់ថាអ្នកមានកូនភ្លោះហើយ

គូស្នេហ៍មួយចំនួនធំ តែងតែមានបំណងចង់បានកូនភ្លោះ ប៉ុន្តែកម្រនឹងបានដូចបំណងណាស់ ដោយសារតែត្រូវមានកត្តាគួបផ្សំជាច្រើន បូករួមទាំងហ្សែន និងការទទួលទានរបបអាហារផងដែរ។ ក៏ប៉ុន្តែនៅពេលមានផ្ទៃពោះ

តើយើងអាចដឹងថាមានកូនភ្លោះដែរឬទេ?

តាមពិតអ្នកអាចដឹងបានតាមរយៈសញ្ញាទាំងយ៉ាង៣នេះ៖

១.អ័រម៉ូន៖ ប្រសិនបើអ័រម៉ូន Human Chorionic Gonadotropin កើនឡើងនៅក្នុងឈាមកម្រិតខ្ពស់ អាចបង្ហាញថា ទារកក្នុងផ្ទៃរបស់អ្នកច្រើនជាងមួយ។ អ័រម៉ូននេះ ជាអ្នកធានារ៉ាប់រងក្នុងការបញ្ចេញអូវុល ហើយបន្តផលិតអ័រម៉ូន progesterone អំឡុងពេលត្រីមាសដំបូង។

២.អាការក្អួត ចង្អោរ៖ រោគសញ្ញានៃអាការក្អួត ចង្អោរ ច្រើនហួសហេតុដែលកើតមានឡើងនៅពេលព្រឹក ក៏បញ្ជាក់ថា អ្នកមានកូនភ្លោះដែរ។ ដូច្នេះវាមិនមែនជារឿង​​រីករាយទេ សម្រាប់អ្នកម្តាយដែលកំពុងមានផ្ទៃពោះកូនភ្លោះ ព្រោះត្រូវជួបផលលំបាកខ្លាំងជាងស្ត្រីមានផ្ទៃពោះធម្មតា។

៣.ពោះធំជាងស្ត្រីពពោះធម្មតា៖

អ្នកមានកូនភ្លោះពិតជាពិបាកលាក់បាំងខ្លាំងណាស់ ព្រោះពោះរបស់ពួកគេធំពេក ហើយមានទម្ងន់ធ្ងន់ជាងមនុស្សស្ត្រីមានផ្ទៃពោះធម្មតា។

ទោះជាយ៉ាងណា សញ្ញាសំគាល់ទាំងនេះមិនអាចប្រាដកមួយរយភាគរយនោះទេ ព្រោះការមានផ្ទៃពោះមានភាពខុសប្លែកពីគ្នា រហូតដល់អ្នកធ្វើអេកូឃើញជាក់ស្តែងទើបច្បាស់៕

ដកស្រង់ពី៖ Hello Health Group