ដំណឹងល្អ! បេប៊ីអោតឡេត ប្រកាសផ្តល់ជូនការបញ្ចុះតម្លៃពិសេស៤%ដល់អតិថិជនដែលចូលជាសមាជិក

ឆ្នាំ២០២១នេះ ហាងលក់សម្ភារៈសម្រាប់កុមារឈានមុខគេនៅប្រទេសកម្ពុជា បេប៊ីអោតឡេត (Baby Outlet) មានដំណឹងពិសេសជូនសម្រាប់អាណាព្យាល លោកប៉ា អ្នកម៉ាក់គ្រប់រូប ដែលចង់ក្លាយជាសមាជិក Baby Outlet នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើមុខទំនិញជាច្រើនប្រភេទ។ អ្វីដែលកាន់តែពិសេសនោះ មិនថាលោកអ្នកចាយតិចឬច្រើនទេ ទោះបីទិញទំនិញអស់ប៉ុន្មានក៏ដោយសុទ្ធតែអាចក្លាយជាសមាជិក Baby Outlet បានដូចគ្នា។

សួរថាតើចំណេញអ្វីខ្លះពីការចូលជាសមាជិក Baby Outlet?

ការចូលជាសមាជិកជាមួយ Baby Outlet អតិថិជននឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៤% ទៅលើមុខទំនិញជាច្រើនមុខ។ មានដូចជា សម្លៀកបំពាក់គ្រប់ប្រភេទ ស្បែកជើងគ្រប់ប្រភេទ សម្ភារៈក្មេងលេងគ្រប់ប្រភេទ និងនៅមានជាច្រើនមុខផ្សេងទៀត។ 

ដោយសារតែទំនិញដែលត្រូវបញ្ចុះតម្លៃមានច្រើនប្រភេទប្រហែលជាលោកអ្នកពិបាកចាំអស់។ ប៉ុន្តែកុំបារម្មណ៍អី ដោយសារតែនៅលើធ្នើរទំនិញដែលមានការបញ្ចុះតម្លៃនោះ គឺមានបិតស្លាកសញ្ញាបញ្ចុះតម្លៃរួចជាស្រេចតែម្តង។ 

ហើយដើម្បីចូលជាសមាជិក Baby Outlet គឺងាយស្រួលទេ គ្រាន់តែលោកអ្នកទៅកាន់ Counter (កន្លែងគិតលុយ) នៅក្នុងហាងផ្ទាល់ ពួកគាត់នឹងផ្តល់ជូននូវទម្រង់យ៉ាងងាយ និងសាមញ្ញ ដើម្បីបំពេញនូវព័ត៌មាន អាណាព្យាបាល ឬបុត្រធីតាដែលចង់ក្លាយជាសមាជិក។ ចំពោះអតិថិជនដែលបានក្លាយជាសមាជិករួចហើយ មិនចាំបាច់បំពេញទម្រង់នេះច្រើនដងទេ បំពេញតែម្តងរួចជាការស្រេច។ ពោលពេលអញ្ជើញមកលើកក្រោយៗទៀត ពេលទៅកន្លែងគិតលុយគ្រាន់តែផ្តល់លេខទូរសព្ទ័សមាជិកដល់អ្នកគិតលុយជាការស្រេច។

អ្វីដែលកាន់តែពិសេសចំពោះសមាជិក Baby Outlet នោះគឺក្រៅពីទទួលបានការបញ្ចុះតម្លៃ ៤%ហើយ។ នៅពេលដែលគ្រប់ចំនួនពិន្ទុដែលអាចដូរយកទំនិញបានហើយ លោកអ្នកជាសមាជិកចង់ដូរយកទំនិញពេលណាក៏បានដែរនៅក្នុងឆ្នាំ២០២១ហ្នឹង និងនៅមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតនៅក្នុងសមាជិកភាពនេះ។

សូមជម្រាបដែរថា Baby Outlet គឺជាហាងលក់សម្ភារសម្រាប់កុមារឈានមុខគេដែលមាននៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ ហើយសព្វថ្ងៃនេះហាង  Baby Outlet ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និងសម្រាប់អ្នកម្តាយផងដែរ ដោយក្នុងនោះមានទំនិញដាក់លក់រហូតដល់ជាង ១៥ ០០០ មុខ។ ហើយគ្រប់មុខទំនិញទាំងអស់គឺមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។

គិតមកដល់ពេលនេះ Baby Outlet មានសាខាសរុបចំនួន ៨ ទីតាំងហើយ ដែលកំពុងបើកដំណើរការ ដោយក្នុងនោះរួមមាន

  • សាខាទី១ នៅខណ្ឌ ទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក
  • សាខាទី២ ផ្លូវកម្ពុជាក្រោម ក្រោយទីស្តីការគណៈរដ្ឋមន្ត្រី មហាវិថីកម្ពុជាក្រោម
  • សាខាទី៣ វិមានឯករាជ្យ ខាងត្បូងវិមានឯករាជ្យ លើមហាវិថីព្រះនរោត្តម ជាប់ស្ថានីយប្រេងឥន្ធនៈសូគីមិច
  • ទី៤ មានទីតាំងនៅ ខាលែនឌែល ម៉ល ស្ថិតនៅតំបន់បឹងកក់
  • សាខាទី៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៧១ ចន្លោះពេទ្យរុស្សីទៅក្លោងទ្វាវត្តសន្សំកុសល
  • សាខាទី៦ គឺឈូកមាស ជាប់ឈូកមាសផ្លាហ្សា
  • សាខាទី៧ នៅជ្រោយចង្វារ ផ្លូវជាតិលេខ6A
  • សាខាទី ៨ ស្ថិតនៅច្បារអំពៅ ក្បែរច្រកចូលបុរីប៉េងហួតបឹងស្នោរ (បើកពីថ្ងៃទី ៨ កុម្ភះ ២០២១)
  • សាខាទី៩ នៅចំការដូង 200m ពីស្ពានដែក (នឹងបើកពីថ្ងៃទី ១៩ កុម្ភះ ២០២១)។ 

ដូចនេះ សម្រាប់លោកអ្នកដែលចង់បានផលិតផលល្អៗសម្រាប់បុត្រធីតា និងស្ត្រីមានផ្ទៃពោះ  អាចរកទិញបាននៅតាមសាខាទាំង ៩ ទីតាំងខាងលើរបស់Baby Outlet ឬ like ហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Baby Outlet ៕

ដកស្រង់ពី៖ Business Cambodia