ខែភ្លៀងមូសច្រើនណាស់! ប៉ាម៉ាក់គួរជ្រើសរើសវិធីបង្កាកូនពីគ្រុនឈាមតាមបែបនេះ
រដូវភ្លៀងចូលមកដល់ហើយ ភ្លៀងធ្លាក់សឹងរាល់ថ្ងៃ មូសក៏កើតច្រើនដែរ ពិសេសគឺមូសខ្លា ដែលជា មូសកាចសាហាវមួយប្រភេទ អាចបង្កជំងឺគ្រុនឈាមគ្រោះដល់មនុស្សគ្រប់វ័យ និងហានិភ័យខ្លាំងចំពោះកុមារតូចៗ។
វាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើឈានដល់ដំណាក់កាលធ្ងន់ធ្ងរដូចជា៖
១. ជំងឺដែលបង្កឡើងដោយមូសខ្លាខាំ
ជំងឺធ្ងន់ធ្ងរមួយប្រភេទដែលបង្កឡើងដោយមូសខ្លាខាំ គឺគ្រុនឈាម។ វាអាចឆ្លងទៅលើមនុស្សគ្រប់វ័យ ជាពិសេសគឺក្មេងអាយុក្រោម ១០ឆ្នាំ។ ជំងឺនេះ អាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើអ្នកជំងឺមិនបានទទួលបាលព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
២. រោគសញ្ញានៃជំងឺគ្រុនឈាមលើកុមារ
ជាទូទៅ កុមារចេញរោគសញ្ញានៃជំងឺគ្រុនឈាម ២ថ្ងៃទៅ៣ថ្ងៃបន្ទាប់ពីក្មេងត្រូវបានមូសខ្លាញីមានផ្ទុកវីរុសខាំ។ ពួកគេអាចនឹងចាប់ផ្តើមចេញសញ្ញាទូទៅមួយ ដែលរួមមាន៖
- គ្រុនក្តៅពី ៣៩ ដល់ ៤០ អង្សាសេ និងឈឺក្បាលធ្ងន់ធ្ងរ
- មុខក្រហម ឈឺប្រឡង់ភ្នែក ឈឺសន្លាក់ដែជើង ឈឺសាច់ដុំ និងឆ្អឹង
- ឡើងកន្ទួលលើខ្លួន ចេញឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ និងមានជាំលើស្បែក
- ក្នុងករណីគ្រោះថ្នាក់ ក្មេងអាចលេចចេញនូវសញ្ញាផ្សេងទៀតដូចជា ចង្អោរ ក្អួត ឬឈឺពោះខ្លាំង ពិបាកក្នុងការដកដង្ហើម និងការហូរឈាមធ្ងន់ធ្ងរជាដើម
៣. វិធីការពារកូនពីជំងឺដែលបង្កឡើងដោយមូសខ្លា
វិធីសាស្រ្តដ៏ល្អក្នុងការកម្ចាត់មូសខ្លា គឺកម្ទេចចោលឱ្យអស់នូវជម្រករបស់ពួកវា។ ប៉ាម៉ាក់ត្រូវសម្អាតផ្ទះសម្បែងឱ្យបានស្អាត ពិសេសកន្លែងដែលអាចដក់ទឹកបាន ដូចជាពាងទឹក សំបកកំប៉ុង និងសំបកកង់ឡានជាដើម។
បន្ថែមពីនេះត្រូវការពារកូនកុំឱ្យមូសខាំ ដោយ៖
- ឱ្យកូនគេងក្នុងមុងឱ្យបានត្រឹមត្រូវទាំងថ្ងៃ និងយប់
- ពាក់ខោអាវវែងៗឱ្យកូន និងជៀសកន្លែងដែលមានមូសច្រើន
- ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង
- ប្រើប្រាស់ឡេ ឬស្ព្រៃយន៍ការពារមូលឱ្យកូនៗរបស់អ្នក
- កំណត់រយៈពេលដែលកូនរបស់អ្នកលេងខាងក្រៅពិសេសពេលព្រឹក និងពេលល្ងាច ដែលជាពេលមូលខ្លាញីចេញ
ជាមួយគ្នានេះដែរ យើងសូមណែនាំប្រភេទឡេសរីរាង្គការពារទារក និងកុមារពីមូសខាំ Kindee ដែលជាផលិផលពីប្រទេសថៃ មានសមត្ថភាពពិសេស ក្នុងការការពារកូនរបស់អ្នកកុំឱ្យមូសខាំ។ ប៉ាម៉ាក់អាចរកជាវបាននៅហាងឯកទេសទំនិញកុមារ Baby Outlet គ្រប់សាខា៕
ដកស្រង់ពី៖ Hesperian health guid & Sokhakrom