ហេតុអ្វីប្រជាជនខ្មែរដាក់ កន្ត្រៃ ឬកាំបិត លើក្បាលដំណេកកូនខ្ចី?

ជំនឿមួយដែលឮតៗគ្នារាល់ពេលស្ត្រី​​​ដែលឆ្លង​ទន្លេ​​​រួច​​​ ​​ភាគច្រើនគេ​តែង​សង្កេត​ឃើញ​​ទំនៀម​ទម្លាប់​​មួយ​របស់​​ប្រជាជន​​ខ្មែរ​គឺ​​តែង​យក កន្ត្រៃ​ ឬ​កាំបិត​​ទៅ​ដាក់​លើ​ក្បាល​ដំណេក​កូន​ខ្ចី​នៅពេលដេក។ តើអ្នកទាំងអស់គ្នាដឹងអត់ថាហេតុអ្វីគេធ្វើបែបនេះ?

វាជារឿងមួយដែលកើតចេញពីបងស្រីខ្ញុំផ្ទាល់ ដែល​សព្វ​ថ្ងៃ​​បងស្រីរបស់ខ្ញុំមានកូន​ប្រុសអាយុ​បាន15ថ្ងៃហើយ​​ ​តែអ្វីដែលខ្ញុំសង្កេតឃើញនោះគឺបងស្រីរបស់ខ្ញុំគាត់បានដាក់​​ កន្ត្រៃ​លើ​ក្បាល​ដំណេក​កូន​ប្រុសតាំង​ពី​គេ​កើត​មក។ បងស្រី​របស់ខ្ញុំបាន​បញ្ជាក់​ថា រាល់ពេល​ដែល​​កូន​​គេង​ភ្ញាក់​ៗ​ និង​យំ​ខុស​ធម្មតា គាត់​តែង​ដាក់​កន្ត្រៃ​​លើ​ក្បាល​ដំណេក​របស់កូនទៅតាម​សម្ដី​របស់​ម្ដាយ​បាន​ប្រាប់​ ចឹងមានន័យថាពេលខ្ញុំនឹងបងស្រីពេលនៅតូចអ្នកម្តាយតែងតែប្រើវិធីនេះដូចគ្នា។

ជាការពិតណាស់មានលោកយាយម្នាក់ដែលរស់នៅក្នុងស្រុកភូមិកំណើតរបស់ម្តាយខ្ញុំ គាត់បានបញ្ជាក់​​​ប្រាប់​​ទៀតថា៖ “…ឮ​អ្នកចាស់បុរាណៗនិយាយ​ថា ដាក់​ទៅ​កុំ​ឲ្យ​ព្រាយ​​​ ឬ​ក៏​បិសាច​​​អី​មក​បន្លាច ឬ​ពញ្ញាក់​​អីចឹង​ណាស់​ កុំ​ឲ្យ​គាត់(កូន)​ខ្លាច​ ដើម្បី​ការពារ​ខ្លួន​គាត់​ហ្នឹង”។

ចុះ​ប្រិយ​មិត្ត​អ្នកអានវិញ​មាន​​មតិ​យ៉ាង​ណា​ដែរ​លើ​អបិយជំនឿ​នេះ​?

អត្ថបទ​ពី៖ មាន រតនា