ប៉ាម៉ាក់ចូលចិត្តបូតច្រមុះកូនតូច តើអាចជួយឲ្យស្រួចបានតាមឬទេ?
តាមទម្លាប់ចាស់ៗខ្មែរ ពេលទារកនៅតូចចូលចិត្តបូតច្រមុះកូន ដើម្បីឲ្យស្រួចស្អាត នេះជាទម្លាប់ដែលចាស់ៗឧស្សាហ៍ធ្វើដាក់ល់ទារកទើបកើត ដើម្បីឪ្យច្រមុះស្រួចស្អាតតាំងពីតូចមក។
តើការធ្វើបែបនោះទទួលផលដែរ ឬទេ? មានផលប៉ះពាល់ចំពោះច្រមុះដែរ អត់?
ខាងក្រោមនេះជាអ្វីដែរម៉ាក់ៗចង់ដឹងពីការធ្វើបែបនេះដូចខាងក្រោម៖

ការធ្វើបែបនោះពិតជាអាចជួយទាញឲ្យច្រមុះស្រួចបានបន្តិចមែន ព្រោះទីតាំងច្រមុះមានឆ្អឹងខ្ចី និងឆ្អឹងច្រមុះនេះទៀតសោតអាចសំរួមតាមដៃដែលឧស្សាហ៍បូតនោះបាន។
ឆ្អឹងច្រមុះមានសភាពខ្ចី និងអាចលូតលាស់បាន ដូចនេះបើយើងចង់បានច្រមុះកូនស្អាតអាចឧស្សាហ៍ធ្វើនៅពេលព្រឹកបាន។ តែម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមផ្ទះរូបនោះបានបន្តទៀតថា ពេលបូតច្រមុះកូនត្រូវលាងសម្អាតដៃឲ្យស្អាតពីមេរោគ ឬធូលីដី ព្រោះបើដៃមិនស្អាតល្អ អាចកកិតខ្លាំងធ្វើឲ្យច្រមុះកូនរលាកបាន។

ម៉ាក់ៗទាំងអស់កុំប្រើកម្លាំងខ្លាំង តែត្រូវធ្វើដោយថ្នមៗរបៀបដូចម៉ាស្សា ទើបមានសុវត្ថិភាពចំពោះច្រមុះ។ ទាក់ទិននឹងបញ្ហាច្រមុះនេះ លោកក៏បានណែនាំឲ្យម៉ាក់ប៉ាដែលមានកូនតូចហៀរសម្បោរ កុំយកដៃយើងទៅជូត ហើយការប្រើក្រដាសទៀតសោតគួរតែជាក្រដាសសើម យកទៅផ្ដិត ទើបមិនមានការរលាក និងឆ្លងមេរោគ។
ដកស្រង់ពី៖ Hello Health Group