គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមានណាស់ ត្រូវចេះវិធីដោះស្រាយទាំងនេះ
ជំងឺគេងមិនលក់ អាចកើតលើយើងគ្រប់ពេល គ្រប់វ័យ នាំឲ្យប៉ះពាល់ច្រើនដល់សុខភាព។ អ្វីកាន់តែគួរឲ្យព្រួយបារម្ភបើកើតអ្នកកំពុងពពោះ ត្រូវតែប្រយ័ត្នឲ្យបានច្រើន ទោះធម្មតាមិនអាចប៉ះពាល់ដល់សុខភាពយើង និងកូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែក៏មិនត្រូវព្រងើយនោះដែរ។
ក្នុងកំឡុងពេលកំពុងពពោះ ហើយជួបបញ្ហានេះអាចសាកដោះស្រាយតាមវិធីក្នុងអត្ថបទនេះបាន៖
១. គេងមិនលក់ពេលពពោះកើតឡើងនៅពេលណា?
ជាធម្មតា បញ្ហាដំណេកតែងកើតមានគ្រប់ពេលចំពោះស្រីៗកំពុងពពោះ ប៉ុន្តែតាមបទពិសោធន៍ម៉ាក់ៗជាច្រើន ជំងឺគេងមិនលក់ពេលពពោះ អាចចាប់ផ្តើមចន្លោះត្រីមាសទី២ និង ទី៣ នៃការពពោះ ហើយក៏ជាអំឡុងពេលរោគសញ្ញាពពោះផ្សេងទៀតចាប់ផ្តើមកើតមាន ព្រោះជាពេលគភ៌កំពុងលូតលាស់កាន់តែខ្លាំងនាំឲ្យយើងពិបាកក្នុងការគេង។
២. គេងមិនលក់ពេលពពោះគ្រោះថ្នាក់ដែរទេ?
បញ្ហាគេងមិនលក់ពេលពពោះ មិនអាចបង្កហានិភ័យដល់សុខភាពយើង និងកូនទេ អ៊ីចឹងក៏មិនចាំបាច់បារម្ភខ្លាំងពេកនោះដែរ។ ពេលខ្លះស្រីៗយើងកុំខ្វាយខ្វល់ច្រើនពេក ព្រោះថាការមិនខ្វាយខ្វល់ច្រើន ក៏ជួយឲ្យយើងអាចគេងលក់ដូចធម្មតាវិញបាន។
៣. កត្តាអ្វីខ្លះនាំឲ្យគេងមិនលក់ពេលពពោះ?
មានកត្តាស្មុគស្មាញជាច្រើនរួមបញ្ចូលគ្នា ដែលអាចបង្កទៅជាបញ្ហាគេងមិនលក់ពេលពពោះ ក្នុងនោះរាប់បញ្ចូលទាំង៖
- បម្រែបម្រួលអ័រម៉ូន
- តម្រូវការទៅបន្ទប់ទឹកញឹកញាប់
- បញ្ហាក្រហាយទ្រូងពេលពពោះ
- រមួលក្រពើ
- ការធ្វើមេតាប៉ូលីសក្នុងរាងកាយនាំឲ្យឡើងកម្តៅ
- គេងមិនស្រណុក ដោយសារតែភគ៌ក្នុងផ្ទៃកាន់តែធំ និងកម្រើក
- បញ្ហាថប់បារម្ភមុនសម្រាល។
ដកស្រង់ពី៖ Hello Health Group