មិនត្រូវរំលងនោះទេ! ម៉ាក់ៗជិតគ្រប់ខែសម្រាល គួរប្រយ័ត្នរឿងទាំងនេះ

កាន់តែ​កៀក​ថ្ងៃ​សម្រាល​កូនម៉ាក់​ៗ​រឹតតែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លួន ចៀសវាង​ធ្វើ​រឿង​មួយ​ចំនួន​នាំឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។

  • ខាងក្រោមនេះជា​គ្រោះថ្នាក់​មួយ​ចំនួន ដែលម៉ាក់​ៗ​គ្រប់​ខែ​គួរតែ​ប្រុងប្រយ័ត្ន៖
  • កុំ​ឈរ​យូរ​ពេក ព្រោះ​អាច​នាំឲ្យ​វិល​មុខដួល
  • កុំ​ធ្វើការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នាំឲ្យ​ងងឹត​មុខ​
  • ប្រយ័ត្ន​ប្រយែង​ចំណី​អាហារផ្អាប់ ព្រោះ​នាំឲ្យ​ឈឺពោះ​ ឬរាករូស
  • កុំ​អង្គុយ​លើ​កៅអី អង្រឹង ឬ​គ្រែ​ចាស់​ៗ ខ្លាច​បែកបាក់ ដាច់​រហែក​នាំឲ្យ​គ្រោះ​ថ្នាក់
  • កុំ​ឡើង​ចុះ​កន្លែង​ខ្ពស់​តែម្នាក់​ឯង
  • កុំ​ធ្វើ​ការងារ​លីសែង​ធ្ងន់ធ្ងរ លើសកម្លាំង
  • កុំ​អង្គុយធ្វើការតែ​មួយ​កន្លែងរយៈពេលច្រើនម៉ោង
  • កុំដើរហើរផ្លូវឆ្ងាយ
  • កុំស្លៀកពាក់រឹបតឹងពេក ព្រោះពិបាកក្នុងការដង្ហើម
  • ប្រយ័ត្នប្រយែង​កន្លែង​មាន​ទឹក ព្រោះ​អាច​រអិល​ដួល

ម៉ាក់​ៗ​ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ដែល​មាន​តុល្យភាព​ចំពោះ​សុខភាព ដើម្បី​ចៀសវាង​ការ​ខ្វះ ឬ​លើស​ឈាម និង​ជំងឺ​ទឹកនោមផ្អែម។ មួយ​វិញ​ទៀត​ត្រូវ​ឧស្សាហ៍​ដើរ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​សំយុង​ក្បាល​ចូល​អាង​ត្រគាក និង​ងាយស្រួល​ពេល​សម្រាល​។

ដកស្រង់ពី៖​ Hello Health Group