ម៉ាក់ៗប្រយ័ត្នផង! ទាំងនេះគឺជារោគសញ្ញា និងមូលហេតុនៃការពពោះកូនក្រៅស្បូន
ការមានផ្ទៃពោះក្រៅស្បូនគឺមិនមែនជារឿងល្អនោះទេ ហើយវាអាចបង្កហានិភ័យជាច្រើនដល់អ្នកម្តាយ និងកូនក្នុងផ្ទៃ។ ជាធម្មតាវាកើតឡើងដោយសារស៊ុតបង្កកំណើតរបស់ស្ត្រីជាប់គាំង មិនបានទៅដល់ក្នុងស្បូន។ ដូច្នេះហើយទើបទាមទារឱ្យស្ត្រីមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទៅលើចំណុចមួយនេះ។
១. មូលហេតុដែលបណ្តាលឱ្យស្ត្រីមានកូនក្រៅស្បូន
ការមានផ្ទៃពោះក្រៅស្បូនគឺកើតឡើងនៅពេលដែលស៊ុតបង្កកំណើតរបស់ស្ត្រី បានជាប់គាំង មិនអាចទៅកាន់ស្បូនបាន ហើយជាធម្មតាវាបណ្តាលមកពីបំពង់ fallopian ត្រូវបានខូចខាតដោយការរលាក ឬមានលក្ខណៈខុសប្រក្រតីណាមួយបានកើតឡើង។ អតុល្យភាពអ័រម៉ូន ឬការវិវឌ្ឍន៍ខុសប្រក្រតីនៃស៊ុតបង្កកំណើត ក៏អាចធ្វើឱ្យស្ត្រីមានកូនក្រៅស្បូនផងដែរ។ បន្ថែមពីនេះ ខាងក្រោមនេះក៏រួមចំណែកផងដែរ៖
- អ្នកម្តាយធ្លាប់មានផ្ទៃពោះក្រៅស្បូនពីមុន
- ការរលាកឬការឆ្លងមេរោគដូចជា ជំងឺប្រមេះទឹកបាយ អាចបណ្តាលឱ្យរលាកបំពង់ និងសរីរាង្គក្បែរៗផ្សេងទៀត ហើយបង្កើនហានិភ័យនៃការមានផ្ទៃពោះក្រៅស្បូន
- ការវះកាត់បំពង់ក ដែលជួនកាលអាចកាត់ ឬកែឱ្យបំពង់កបិទ ឬខូច អាចបង្កើនហានិភ័យនៃការមានផ្ទៃពោះក្រៅស្បូន
- ការជ្រើសរើសវិធីពន្យារកំណើត
- ការជក់បារីត្រូវបានហាមឃាត់ដាច់ខាតអំឡុងពេលមានផ្ទៃពោះ ហើយវាក៏អាបណ្តាលឱ្យស្ត្រីមានកូនក្រៅស្បូន ឬកូនខុសប្រក្រតីផងដែរ
- ការជក់បារីមុនពេលអ្នកមានផ្ទៃពោះអាចបង្កើនហានិភ័យនៃការមានផ្ទៃពោះក្រៅស្បូន។ អ្នកជក់បារីកាន់តែច្រើន ហានិភ័យកាន់តែច្រើន។
២. សញ្ញានៃការមានផ្ទៃពោះក្រៅស្បូន
ភាគច្រើនការមានផ្ទៃពោះក្រៅស្បូនកើតឡើងក្នុងរយៈពេលពីរបី សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ហេតុនេះហើយអ្នកម្តាយមួយចំនួនក៏ប្រហែលជាមិនបានកត់សម្គាល់បញ្ហាអ្វីដែរ។ សញ្ញាដំបូងនៃការមានផ្ទៃពោះក្រៅស្បូនរួមមាន:
- ការហូរឈាមតាមទ្វារមាសស្រាល និងឈឺអាងត្រគាក
- ឈឺពោះនិងក្អួត
- រមួលក្រពើខ្លាំង
- ឈឺចាប់នៅផ្នែកម្ខាងនៃរាងកាយ
- វិលមុខ ឬខ្សោយ
- ឈឺចាប់នៅត្រង់ស្មា ក ឬរន្ធគូថ
- វិធីដ៏ល្អបំផុតដើម្បីប្រាកដថាមានផ្ទៃពោះក្រៅស្បូន ឬអត់ អ្នកម្តាយគួរប្រញ៉ាប់ទៅមន្ទីរពេទ្យ ប្រសិនបើមានការសង្ស័យ។
ជារួមមកវិញអ្នកស្រ្តីគ្រប់រូបគួរតែមានការប្រុងច្រយ័ត្នឱ្យបានខ្ពស់ ពិសេសជៀសវាងធ្វើអ្វីដែលប៉ះពាល់ ឬបង្កដល់សុខភាពខ្លួន និងកូនក្នុងផ្ទៃ។ បន្ថែមពីនេះត្រូវទទួលទានរបបអាហារ និងសម្រាក ព្រមទាំងតាមដានសុខភាពឱ្យបានល្អ៕
ដកស្រង់ពី៖ Webmd mayoclinic