ជាការពិតទេ! ចាស់ៗថា លេបថ្នាំពន្យាកំណើតយូរធ្វើឱ្យស្ត្រីលែងមានកូន?
ការប្រើប្រាស់ថ្នាំពន្យាកំណើតគឺជាមធ្យោបាយមួយដែលអ្នកម្តាយជាច្រើនជ្រើសរើស ហើយក៏មានវិធីផ្សេងទៀតដែរ ដូចជា កងដាក់កុ្នុងស្បូនជាដើម។ ទន្ទឹមនឹងនេះមានការលើកឡើងមួយចំនួនដែលថា ការប្រើប្រាស់ថ្នាំពន្យាកំណើតក្នុងរយៈពេលយូរអាចប៉ះពាល់ដល់ការមានកូនបាន ដែលបណ្តាលឱ្យស្ត្រីមួយចំនួននៅតែមិនអស់ចិត្ត និងមិនមានទំនុកចិត្តពេញលេញក្នុងការប្រើប្រាស់បន្តទៀត។
១) តើការប្រើប្រាស់ថ្នាំពន្យាកំណើតអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ស្ត្រីដែរឬទេ?
មិនការអះអាងណាមួយដែលអាចបង្ហាញថាការប្រើប្រាស់ថ្នាំពន្យាកំណើតប៉ះពាល់ដល់ការមានកូនរបស់ស្រ្តីនោះទេ។ ចំពោះការដែលស្ត្រីមួយចំនួនជួបប្រទះការរំខានវដ្តរដូវក្នុងរយៈពេលពីរបីខែ បន្ទាប់ពីពួកគេឈប់ប្រើថ្នាំ គឺដោយសារតែលក្ខខណ្ឌជំងឺមួយចំនួនផ្សេងទៀតប៉ុណ្ណោះ ។
ផ្ទុយទៅវិញ ការប្រើថ្នាំពន្យារកំណើតត្រូវបានគេរកឃើញថា ជួយបង្កើនឪកាសមានកូន ក្រោយពេលឈប់ប្រើ ដោយសារតែវាការពារស្ត្រីពីគ្រោះថ្នាក់នៃជំងឺមហារីកស្បូន និងអូវែ។
មិនត្រឹមតែប៉ុណ្ណោះ ការប្រើថ្នាំពន្យាកំណើតកជួយកាត់បន្ថយ នៃការមានកូនក្រៅស្បូនថែមទផៀតផង ដូច្នេះស្ត្រីអាចប្រើប្រាស់បានដោយមិនបាច់ព្រួុយបារម្ភនោះទេ។ ពិក្សាជាមួយគ្រូពេទ្យគឺជាការល្អប្រសើរ ដើម្បីស្វែងយល់ពីវិធីប្រើប្រាស់កាន់តែច្បាស់។
២) តើអ្វីខ្លះដែលអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ស្ត្រី?
មានមូលហេតុជាច្រើនដែលលអាចបណ្តាលឱ្យស្រ្តីពិបាកក្នុងការមានកូន ពិសេសគឺបញ្ហានៃការបញ្ចេញពងអូវ៉ុលតែម្តង។ បន្ថែមពីនេះ កត្តរួមចំណែកមួយចំនួនទៀតដែលកើតឡើងដោយសារស្ត្រីផ្ទាល់តែម្តង ដូចជា៖
- ការជក់បារីៈ ក្រៅពីបំផ្លាញមាត់ស្បូន និងបំពង់ស្បូន វាក៏ត្រូវបានគេគិតថាធ្វើឱ្យអូវុល និងពងរបស់អ្នកឆាប់អស់ផងដែរ។ បន្ថែមពីនេះ ការជក់បារីបង្កើនហានិភ័យនៃការរលូតកូន និងការមានផ្ទៃពោះក្រៅស្បូន។
- ការលើសទម្ងន់ខ្លាំង អាចប៉ះពាល់ដល់ការបញ្ចេញពងអូវុល ហើយវាក៏អាចកាត់បន្ថយឪកាសនៃការមានកូនផងដែរ
- ការប្រើប្រាស់គ្រឿងស្រវឹងៈ ការប្រើប្រាស់គ្រឿងស្រវឹងគ្រប់ប្រភេទមិនត្រឹមតែធ្វើឱ្យកាត់បន្ថយការបញ្ចេញពងអូវ៉ុលនោះទេ វាក៏បង្កបញ្ហាសុខភាពជាច្រើនផងដែរ
- ការកើនឡើងនៃអាយុៈ គុណភាព និងបរិមាណនៃស៊ុតរបស់ស្ត្រីចាប់ផ្តើមថយចុះទៅតាមអាយុ។ អាយុចាប់ 30 ឆ្នាំឡើងទៅ ការបញ្ចេញស៊ុតរបស់ស្ត្រីនឹងមានការថយចុះ
ជារួមមកវិញ ការប្រើប្រាស់ថ្នាំពន្យាកំណើតមិនមានប៉ះពាល់ដល់លទ្ធភាពនៃការមានកូនរបស់ស្ត្រីនោះទេ ដូច្នេះម៉ាក់ៗអាចប្រើមធ្យោបាយនៃដោយមិនចាំបាច់បារម្ភនោះទេ។ បន្ថែមពីនេះ គួរតែយកចិត្តទុកដាក់ទៅលើសុខភាព និងជៀសវាងសកម្មភាពដែលអាចជះឥទ្ធិពលមិនល្អដល់ការមានកូន៕
ដកស្រង់ពី៖ Firstcry Parenting Mayoclinic