តោះមកស្វែងយល់! អាការៈក្រោយចាក់វ៉ាក់សាំង និងសញ្ញាបញ្ជាក់ថាមានបញ្ហា

ជា​ទូទៅ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​របស់​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ។ ភាគ​ច្រើន​វា​អាការៈ​ទាំង​នោះ​មិន​បង្ក​ការគំរាម​កំហែង​ដល់​សុខភាព​ទេ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ដែរ។

After Health Queries and Consent Forms, Cambodian Journalists Get Vaccinated

ដូច​គ្នា​នេះ​ដែរ ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ អាច​ជួយ​ការពារ​យើង​ពី​ការ​​ឆ្លង​វីរុស​នេះ តែ​វា​បង្ក​ឲ្យ​រាងកាយ​យើង​បញ្ចេញ​សញ្ញា​ជា​ផល​រំខាន​តិច​តួច​ដែល​បញ្ជាក់​ថា រាងកាយ​យើង​កំពុង​បង្កើត​អង់ទីករ​ការពារ​ជំងឺ​នេះ។ អាការៈ​រំខាន​ពី​ការ​ចាក់​វ៉ាក់សាំង​អាច​បណ្ដាល​ឲ្យ​យើង​ពិបាក​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)

១. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង

  • លើ​ដៃ (កន្លែង​ចាក់)៖ ឈឺ ឡើង​ក្រហម ឬ​ហើម
  • លើ​រាងកាយ៖ ហត់ អស់​កម្លាំង ឈឺ​ក្បាលឈឺ​សាច់ដុំ ព្រឺ​សម្បុរ ក្ដៅ​ខ្លួន ឬ​ចង្អោរ ចង់​ក្អួត។ល។

២. តិច​និក​គួរ​ដឹង​ក្រោយ​ចាក់​វ៉ាក់សាំង

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ពី​ការ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ដូច​ជា​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ពេល​យើង​ឈឺ​កន្លែង​មុខ​ម្ជុល​ជាដើម។ តែ​វា​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់​វ៉ាក់សាំង​ទេ។
ក្នុង​ករណី​មួយ​ចំនួន​ធំ រាល់​ការ​ឈឺ​ចាប់​បង្ក​ឡើង​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច នឹង​បាត់​ទៅ​វិញ ហើយ​យើង​មិន​ចាំបាច់​បារម្ភ​ពេក​ទេ។ ផ្ទុយ​វិញ​បើ​មាន​ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម គួរ​ទាក់ទង​ទៅ​ខាង​មន្ទីរពេទ្យ ឬ​គ្រូពេទ្យ​ព្រោះ​វា​អាច​ជា​សញ្ញា​មាន​បញ្ហា​ដល់​សុខភាព​ដូច​ជា៖

China's Sinopharm says its Covid-19 vaccine is 79% effective | Financial  Times
  • កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង
  • ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ ​២-៣​ថ្ងៃបន្ទាប់​ពី​ចាក់​ថ្នាំ។

CDC បាន​បញ្ជាក់​ទៀត​ថា ផល​រំខាន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​ពិបាក​ធ្វើ​កិច្ច​ការធម្មតា​ប៉ុន្មាន​ថ្ងៃ បើ​វា​មិន​បាត់​ទៅ​វិញ មាន​ន័យ​ថា ការ​ចាក់​វ៉ាក់​សាំង​មាន​បញ្ហា​ហើយ ត្រូវ​ប្រញាប់​រក​ជំនួយ។

ដកស្រង់ពី៖ Hello Krupet