មានសម្ភារកុមារចាស់ៗកុំបោះចោល! Baby Outlet រៀបចំកម្មវិធី១ប្រមូលវត្ថុទាំងនោះទៅចែកកុមារដែលខ្វះខាត
ថ្មីៗនេះ Baby Outlet ដែលជាហាងឯកទេសលក់សម្ភារកុមារ ទារក និងស្រ្ដីមានផ្ទៃពោះ ឈានមុខគេនៅកម្ពុជា បានបង្កើតកម្មវិធីមួយឈ្មោះថា «ឥវ៉ាន់ចាស់ៗរបស់អ្នក ជាវត្ថុមានតម្លៃរបស់គេ»។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងប្រមូលសម្ភារប្រើប្រាស់ចាស់ៗដូចជា ស្បែកជើង ខោអាវ សៀវភៅ និងរបស់របរក្មេងលេងផ្សេងទៀត ដែលកូនៗទីស្រឡាញ់របស់លោកអ្នក ឈប់ប្រើប្រាស់ ឬក៏ចង់បោះចោល យកមកធ្វើការចែកជូនបន្ដទៅកាន់កុមារខ្វះខាត ដែលពុំមានលទ្ធភាពទិញសម្ភារទាំងអស់នេះទៅប្រើប្រាស់បាន។
ហេតុដូច្នេះ ប្រសិនបើឪពុកម្ដាយ អាណាព្យាបាល មានសម្ភារកុមារចាស់ៗ ដែលគិតថាកូនៗឈប់ប្រើហើយ អាចវេចខ្ចប់សម្ភារទាំងនោះទុកមួយឡែក។ ហើយនៅពេលដែលលោកអ្នកធ្វើដំណើរមកទិញឥវ៉ាន់នៅ Baby Outlet អាចយកវាមកជាមួយ ហើយដាក់ទុកនៅក្នុងទូរប្រអប់់មួយដែលសរសេរថា «ឥវ៉ាន់ចាស់ៗរបស់អ្នក ជាវត្ថុមានតម្លៃរបស់គេ!» គ្រប់សាខា Baby Outlet ទាំងអស់នៅកម្ពុជា ជាការស្រេច។
បន្ទាប់មកក្រុមការងារ Baby Outlet នឹងធ្វើការប្រមូលសម្ភារដែលលោកបានបរិច្ចាគនៅគ្រប់សាខាទាំងអស់នោះ យកមកធ្វើការរៀបចំដើម្បីចែកជូនទៅដល់កុមារកំព្រានៅមណ្ឌល ឬកុមារនៅតាមសហគមន៍ ដែលឪពុកម្ដាយរបស់ពួកគាត់មិនមានលទ្ធភាពទិញឲ្យប្រើប្រាស់។ ចំពោះការបរិច្ចាគរបស់លោកអ្នកនេះ ក៏ជាចំណែកមួយជួយដល់កុមារកម្ពុជាកំពុងខ្វះខាត និងជួបការលំបាក អាចមានសម្ភារប្រើបាស់ក្នុងការរស់នៅ និងដើម្បីជួយដល់ការអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ផងដែរ។
សូមជម្រាបថា សម្ភារ និងរបស់របរក្មេងលេងទាំងនេះ ក៏ជាផ្នែកមួយជួយអភិវឌ្ឍន៍ខួរក្បាល ប្រាជ្ញាស្មារតី ព្រមទាំងរាងកាយរបស់កុមារដែរ។ មួយវិញទៀតសូមកុំគិតថាសម្ភាររបស់អ្នកចាស់ហើយមិនហ៊ានយកមកបរិច្ចាគ ព្រោះថាវាអាចជារបស់ចាស់សម្រាប់អ្នក ប៉ុន្ដែវាជារបស់មានតម្លៃសម្រាប់កុមារ ដែលគ្រួសារពួកគាត់មានជីវភាពខ្វះខាត ពុំមានថវិកាគ្រប់គ្រាន់ទិញសម្ភារទាំងនេះយកមកប្រើប្រាស់បាន។
ជាចុងក្រោយយើងសង្ឃឹមថា ឪពុកម្ដាយ និងអាណាព្យាបាលគ្រប់រូប នឹងចូលរួមជាមួយ Baby Outlet ដើម្បីចូលរួចជួយកុមារកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 017 887 746 / 016 789 669 ឬតាមរយៈហ្វេសប៊ុកផេក Baby Outlet ក៏បាន៕