ឆ្លងលឿនខ្លាំងណាស់! ទាំងនេះជារោគសញ្ញាកូវីដ ១៩ បំលែងថ្មី 3 ប្រភេទដែលអ្នកគួរដឹង

បច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងតែមានការលំបាកជាខ្លាំងអំពីវីរុសកូវីដ ១៩ និងរឹតតែពិបាកទៀតនោះគឺមេរោគបំលែងថ្មីដែលមានសម្ថភាពឆ្លងពីមនុស្សម្នាក់ទៅមនុស្សលឿនខ្លាំងណាស់។ ពេលនេះលោកអ្នកនឹងបានស្វែងយល់បន្ថែមអំពីរោគសញ្ញាកូវីដ១៩បំលែងថ្មីនេះផងដែរ។

ដូច្នេះសូមមកដឹងខ្លះៗពីរោគសញ្ញាអាការ:របស់ពូជកូវីត១៩ ទំាង 3 ដែលកំពុងឆ្លងនៅថៃខណៈនេះ រោគសញ្ញាយ៉ាងមិចខ្លះមកអានទំាងអស់គ្នា៖

Delta variant composes over 6% of tested COVID-19 cases in NYC: Health dept  - BusinessToday

១. រោគសញ្ញា​កូវីដ​ថ្មី ដែល​ពាក់ព័ន្ធ​នឹង​វ៉ារ្យ៉ង់​អូមីក្រុង​
អ្នក​ជំងឺ​ទាំង​អស់​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ មាន​រោគសញ្ញា​​ដូច​ខាង​ក្រោម​៖

  • អស់​កម្លាំង​ខ្លាំង​
  • ឈឺ​សាច់ដុំ​កម្រិត​ស្រាល​
  • រមាស់​ក
  • ក្អក​ស្ងួត​

ទោះ​ជា​យ៉ាង​ណា​ក្ដី គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រុន​ក្ដៅ​មិន​មែន​ជា​រោគសញ្ញា​ទូទៅ​​បំផុត​សម្រាប់​អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ឡើយ​។

២.កូវីត១៩ពូជAlpha (អង់គ្លេស)
ឆ្លងលឿនរាតត្បាតរហ័សបើប្រៀបធៀបកូវីត១៩ ពូជដើមខ្លំាងជាងរហូតដល់ 1.7ដង។
អាការ:ដែលកើតមានដូចជា៖

  • គ្រុនក្តៅមានកម្តៅតំាងពី 37.5 អង្សាសេឡើងទៅ
  • ឈឺក
  • ដកដង្ហើមខ្លី
  • ឈឺតាមរាងកាយនឹងឈឺក្បាល
  • លែងសូវដឹងរសជាតិអាហារ ឬ ច្រមុះចាប់ផ្តើមមិនសូវដឹងក្លិន
COVID-19's Delta variant: What you need to know | MD Anderson Cancer Center

៣. ពូជកូវីត១៩ Beta ( ពូជអាហ្វ្រិកខាងត្បូង)
បានចាប់ផ្តើមឆ្លងនៅភាគខាងត្បូងប្រទេសថៃ ស្រុកតាកបៃ ខេត្តន:រាធិវ៉ាត ពីប្រជាជនខុសច្បាប់ដែលលួចចូលប្រទេសថៃហើយចាប់បាន ហើយពូជBetaនេះ ឆ្លងលឿនជាងពូជ Delta & ពូជ Alpha ទៀត ហើយសមត្ថភាពរបស់កូវីត១៩ ពូជ Beta ធ្វើអោយអ្នកឆ្លង ឱកាសធ្លាក់ខ្លួនឈឺធ្ងន់ & ស្លាប់ជាងពូជកូវីត១៩ដើមច្រើនដង។
អាការ:ដែលកើតមានដូចជា៖

  • ឈឺក
  • រាគរូស
  • ឈឺក្បាល
  • ភ្នែកឡើងក្រហម
  • អណ្តាតចាប់ផ្តើមលែងដឹងរសជាតិ
  • ច្រមុះហិតមិនសូវដឹងក្លិន
  • មានឡើងកន្ទួលបរិវេណស្បែក ឬម្រាមដៃម្រាមជើងប្រែពណ៍ខុសប្រក្រតី.

សូមបញ្ជក់ថា៖ ពូជកូវីត១៩ នីមួយៗវាមានសមត្ថភាពក្នុងការឆ្លងខុសៗគ្នា ជាពិសេសអាការ:របស់អ្នកជំងឺ ហើយវាក៏មានអាការ:ផ្សេងៗគ្នាផងដែរ សាកល្បងសង្កេតអាការ:ខ្លួនឯង ឬ មិត្តភក្តិមនុស្សជិតៗខ្លួនបាន ថែសុខភាពអោយបានល្អណា បើចង់ច្បាស់មានតែការធ្វើតេស្តរកកូវីត១៩ ទើបច្បាស់។

ដកស្រង់ពី៖ ข่าวทุกสำนักรวมกัน