អាហារសំបូរជាតិសរសៃសម្រាប់កូន ហេតុអ្វីបានជាត្រូវឲ្យញ៉ាំ? គួរញ៉ាំប៉ុណ្ណា?

សារធាតុកាកសរសៃមានសារសំខាន់ចំពោះការបន្ទោរបង់លាមក ហើយបើព្យាយាមញ៉ាំឲ្យបានច្រើននឹងជួយឲ្យមានទម្លាប់ញ៉ាំអាហារល្អសម្រាប់សុខភាពទៅថ្ងៃអនាគត។

សារធាតុកាកសរសៃមានច្រើនប្រភេទ ហើយត្រូវបានចែកជាពីរក្រុមធំៗ។

How much fiber does my child need? - Gundersen Health System
  • សារធាតុកាកសរសៃរលាយក្នុងទឹក
  • សារធាតុកាកសរសៃមិនរលាយក្នុងទឹក

សារធាតុកាកសរសៃរលាយក្នុងទឹកសំបូរនៅក្នុងផ្លែឈើ បន្លែ ក្រុមសណ្ដែក និងក្រុមអាហារធញ្ញជាតិ មួយចំនួនដូចជា ស្រូវសាឡី។

ចំណែកឯក្រុមមិនរលាយក្នុងទឹកវិញសំបូរក្នុងក្រុមធ្វើពីអង្ករសម្រូប ដូចជានំប៉័ងធ្វើពីអង្ករសម្រូប (wholemeal bread) មីអ៊ីតាលីធ្វើពីអង្ករសម្រូប (wholemeal pasta) អង្ករសម្រូប និងក្រុមអាហារធញ្ញជាតិ ដែលសំបូរសារធាតុកាកសរសៃ។

5 High Fiber Rich Foods For Babies

អ្នកអាចជំរុញឲ្យកូនអ្នកញ៉ាំអាហារសរសៃឲ្យបានច្រើនដោយ៖

  • ធ្វើសណ្ដែកដុត ឬស្ងោរដាក់ជាមួយ នំប៉័ងធ្វើពីអង្ករសម្រូបអាំងឲ្យក្រៀម
  • បន្ថែមផ្លែឈើ និងបន្លែក្នុងអាហារ ឬម្ហូប
  • យកបន្លែ ឬផ្លែឈើធ្វើជាអាហារសម្រន់ ឬបង្អែមលាងមាត់
  • ដាក់បន្លែឲ្យបានច្រើនក្នុងបាយ ឬមីឆា។ កាត់ឲ្យតូចដើម្បីកុំឲ្យកូនងាយឆ្កឹះចេញបាន។
  • ដាំបាយលាយគ្នាអង្ករសម្រិត (ពណ៌ស) ៣ភាគ និងអង្ករសម្រូប (ពណ៌ត្នោត) ១ភាគ
  • ដាក់បន្លែដូចជាការ៉ុតនិងខ្ទឹមបារាំងក្នុងសាច់ចិញ្ច្រាំ ឬប្រហិត ឬដាក់ដុំតូចៗ ឬកិនដាក់ក្នុងស៊ុបតែម្ដងក៏បាន។
  • ការញ៉ាំសារធាតុសរសៃទាំងពីរមុខរួមគ្នាជាការល្អដោយសារវាមាននាទីផ្សេងគ្នាក្នុងរាងកាយយើង។ តែសូមចាំថា ក្មេងមិនត្រូវការអាហារសរសៃច្រើនដូចមនុស្សពេញវ័យទេ។ របបអាហាររបស់អាមេរិកណែនាំឲ្យញ៉ាំហោចណាស់ ១៩ក្រាម/មួយថ្ងៃ ចំពោះក្មេង អាយុចន្លោះពី ១-៣ឆ្នាំ។

អាហារសារធាតុកាកសរសៃ(ក្រាម)៖

  • 1/2 ផ្លែប៉ោមតូច…………………………………………………………1
  • 1/2 ពែង​ Cornflakes……………………………………………….0.5
  • 1/2 ពែង​នៃការុត…………………………………………………….0.8
  • នំបុ័ងធ្វើពីអង្ករសម្រូប 1 ចំណិត…………………………………..1.5
  • ផ្លៃល្ហុង 1 ចំណិត…………………………………………………….0.5
  • អង្ករ 1 ពែង……………………………………………………………0.5
  • អង្ករសម្រូប 1 ពែង…………………………………………………..1.6
A Food & Nutrition Guide for Kids Healthy Teeth | Kids Mile High

មិនគួរអោយក្មេងញ៉ាំសារធាតុសរសៃច្រើនពេកទេ ព្រោះវាអាចប៉ះពាល់សុខភាពក្មេងបាន។

ដំបូងឡើយ វាអាចធ្វើអោយឆាប់ឆ្អែត និងនឹងពោះបានយូរ។ ហេតុនេះហើយវាធ្វើអោយប៉ះពាល់ដល់បរិមាណអាហារដែលក្មេងញ៉ាំនិងការលូតលាស់នឹងការអភិវឌ្ឍទូទៅរបស់កូន។

សារធាតុសរសៃមិនរលាយច្រើនពេអាចធ្វើឲ្យស្រូបជាតិដែក និងកាល់ស្យូមពីពោះវៀនបានយ៉ាងច្រើន។ ដូចនេះហើយ អាចប្រឈមនឹងការទល់លាមកកាន់តែច្រើនឡើងដោយសារធាតុកាកសរសៃច្រើនពេកឯជាតិទឹកវិញតិចពេក។

គួរញ៉ាំអង្ករសម្រូប និងអង្ករសម្រិតលាយគ្នាជាជាងញ៉ាំអង្ករសម្រូបសុទ្ធ។ ដូចនេះគួរឲ្យក្មេងញ៉ាំអាហារឲ្យបានច្រើនមុខ និងផ្សេងៗគ្នាទាំងក្រុមអាហារសំបូរសារធាតុកាកសរសៃនិងក្រុមអាហារផ្សេងៗ។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕