ប៉ា​ម៉ាក់​គួរ​ប្រយ័ត្ន​! ក្មេង​ញ៉ាំ​ហ​ត​ដក​ច្រើន អាច​ប្រឈម​នឹង​ជំងឺមហារីក​

​បច្ចុប្បន្ននេះ មាន​មនុស្ស​ច្រើនណាស់ ដែល​ចូលចិត្ត​ឲ្យ​កូន​របស់ខ្លួន​ញ៉ាំ​អាហារ​រហ័ស ជាពិសេស​ហ​ត​ដក​តែម្តង​។ ហើយ​អ្វីដែល​កាន់តែ​អាក្រក់​បំផុត​នោះ​គឺថា ហ​ត​ដក ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាហារ​លឿន​ប្រចាំថ្ងៃ ហើយ​មនុស្ស​ជាច្រើន​ក៏​មិនបាន​យល់ថា វា​ជា​រឿង​អាក្រក់​សម្រាប់​កូនតូចៗ​របស់ខ្លួន​ដែរ​។​

Massive Amount of Hot Dogs Recalled Because They May Contain Bone Fragments  | Parents

ក្មេង​ដែល​ញ៉ាំ​ហ​ត​ដក​ច្រើន គឺ​ប្រឈម​ខ្លាំង​នឹង​ជំងឺមហារីក​គ្រាប់​ឈាមស បញ្ហា​បេះដូង​សរសៃឈាម និង​ពេល​ផ្តល់​ការលំបាក​ដល់​ខួរក្បាល​ក្នុងពេល​វេលា​ណាមួយ​នៃ​ជីវិត​។ វា​ក៏មាន​ទំនាក់ទំនង​គ្នា​រវាង​ការ​ញ៉ាំ​អាហារ​លឿន​របស់​ឪពុកម្តាយ និង​សុខភាព​របស់​ក្មេង​តូចៗ ព្រមទាំង​អាកប្បកិរិយា​អំពី​អាហារ​ដែល​ដូចគ្នានេះដែរ​។ សម្រាប់​ឪពុកម្តាយ​ដែល​ញឿ​ន​នឹង​ការ​ញ៉ាំ​អាហារ​បែប​លឿន (Fast Food) អាច​បណ្តាល​ឲ្យ​កូន​របស់ខ្លួន​មាន​ទម្លាប់​ដូចគ្នា​អញ្ចឹង​ដែរ ហើយ​ម្តាយ​ដែល​ញ៉ាំ​ហ​ត​ដក​ក្នុងពេល​មាន​ផ្ទៃពោះ អាច​បណ្តាល​ឲ្យ កូន​ក្នុង​ផ្ទៃ​ធំ​ឡើង​មាន​បញ្ហា​បេះដូង​សរសៃឈាម ជាពិសេស​ការ​រើស​អាហារ​តែម្តង​។ ថ្មីៗ​នេះ មាន​ករណី​ញឹកញាប់​ណាស់ ដែល​ទារក​កើតមក​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល ដោយសារតែ​ម្តាយ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព (Junk Food)​។​

One Bite of a Hot Dog Gives 9-Year-Old Boy a Heart Attack

Junk Food នេះ​ចង់​សំដៅ​ទៅលើ​អាហារ​ទាំងឡាយណា​ដែលមាន​សារធាតុ Nitrate និង Nitrite ច្រើន ដែល​វា​មាន​មុខងារ​ជួយ​ថែរក្សា​អាហារ​នោះ​ទុក​បានយូរ ប៉ុន្តែ​នៅពេល​វា​ប៉ះពាល់​ដល់​សារី​រា​ង្គ​ក្នុង​ខ្លួន​មនុស្ស​យើង វា​នឹងធ្វើ​ឲ្យ​កោសិកា​ក្នុង​ខ្លួន​ក្លាយទៅជា​មហារីក​បាន​។ ដូច្នេះ អ្នក​ដែល​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ជា​ទៀងទាត់ គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​នៅ​ថ្ងៃក្រោយ​តែម្តង​។ សូមបញ្ជាក់ថា ហ​ត​ដក ក៏​ស្ថិត​ក្នុងចំណោម​អាហារ Junk Food នេះដែរ​៕​

ដកស្រង់ពី៖​ pamak.today