កុំរំលងឪ្យសោះ! វិធីសាស្ត្រ ៥ យ៉ាងប៉ាម៉ាក់គួរបង្រៀនកូនដើម្បីឆាប់ចេះនិយាយ

ឪពុកម្តាយឥឡូវប្រហែលជាមាន ការព្រួយបារម្ភច្រើនទាក់ទងនឹង ការចេះនិយាយរបស់កូនតូចរបស់ ខ្លួន ដោយសារតែកូនក្មេង សម័យបច្ចុប្បន្ននេះភាគច្រើនតែងកម្រចេះនិយាយ បើប្រៀបធៀបនឹងកូនដែលកើតពីជំនាន់មុនៗ។

ហេតុផលធំមួយដែលបណ្តាលមកមានបញ្ហានេះ គឺដោយសារតែឪពុកម្តាយខ្លះមិនសូវចំនាយពេលជាមួយកូនរបស់ខ្លួនគ្រប់គ្រាន់នោះទេ ប៉ុន្តែបែរជាអោយកូនរបស់ខ្លួនជក់ជាមួយការមើលវីដេអូក្នុងទូរស័ព្ទ ឬលើអ៊ីនធឺណែតផ្សេងៗទៅវិញ។

តើមានវិធីសាស្ត្រអ្វីខ្លះដែលប៉ាម៉ាក់គួរបង្រៀនកូនដើម្បីឆាប់ចេះនិយាយ?

សម្រាប់អ្នកដែលមានបញ្ហាកូនមិនទាន់ចេះនិយាយ ខណះដែលពួកគេមានអាយុរាងច្រើនទៅហើយនោះ អ្នកអាចសាកល្បងវិធីធំៗទាំង៦នេះបាន ដើម្បីទទួលបានប្រសិទ្ធិភាព ដោយក្នុងនោះមានដូចជា៖

Conversation skills for children | Raising Children Network

១. ចាប់ផ្តើមនិយាយទៅកាន់កូនអោយបានច្រើនជាងមុន

ការនិយាយសន្ទនាជាមួយកូនគឺជាកត្តាជម្រុញដ៏សំខាន់មួយសំរាប់អោយកូនរបស់អ្នកឆាប់ចេះនិយាយ ព្រោះថានៅពេលដែលអ្នកចំនាយពេលនិយាយជាមួយពួកគេ ពួកគេនឹងរៀនចេះពាក្យច្រើនពីការសន្ទនានោះ។

២. នៅពេលដែលពួកគេចេះមួយពាក្យៗ ចាប់ផ្តើមចាប់ពាក្យពីរបីម៉ាត់ចូលបន្ថែមទៀត

វិធីម្យ៉ាងទៀតនៅក្នុងការផ្ចុងផ្តើមកូនអោយឆាប់ចេះនិយាយ គឺតាមរយះការបន្ថែមពាក្យទៅអោយពួកគេ។ ជាទូទៅ ក្មេងចាប់ផ្តើមដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ដូច្នេះហើយនៅពេលដែលពួកគេចេះប្រើពាក្យទាំងនោះហើយ អ្នកគួរតែឧស្សាហ៍បន្ថែមពាក្យថ្មីដើម្បីបង្រៀនអោយពួកគេចេះប្រើរួមគ្នា។

៣.បង្រៀនពាក្យពួកគេ ដោយអ្នកនិយាយដដែលៗជាមួយនឹងពាក្យនោះ

ដើម្បីអោយកូនក្មេងឆាប់ចាប់បានពាក្យដែលអ្នកបង្រៀន អ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ពាក្យនោះជាមួយពួកគេម្តងហើយម្តងទៀត ដើម្បីអោយពាក្យទាំងនោះចងចាំនៅក្នុងខួរក្បាលរបស់ពួកគេ។

៤. សួរជាសំនួរទៅកាន់កូនជាប្រចាំ

វិធីមួយទៀតដើម្បីបង្ខំអោយកូនឆាប់ចេះនិយាយគឺ ការសួរសំនួរជាប្រចាំដដែលៗទៅកាន់កូន ព្រោះការធ្វើដូចនេះនឹងធ្វើអោយកូនរបស់អ្នកទម្លាប់ត្រចៀកទៅនឹងសំនួរទាំងនោះ ហើយធ្វើអោយពួកគេរៀនឆ្លើយនឹងអ្នកទៀតផង។

Teaching Kids a Second Language: Can It Cause a Speech Delay?

៥. ប្រើប្រាស់សម្ភារះផ្សេងៗនៅពេលបង្រៀនកូន

ការប្រើប្រាស់ឧបករណ៍ រឺសម្ភារះផ្សេងៗមកបង្រៀនកូនក្នុងការនិយាយជារឿងដែលមានប្រសិទ្ធិភាពមួយ ព្រោះការក្មេងឆាប់ចាប់បានអ្វីដែលអ្នកបង្រៀននៅពេលដែលពួកគេមើលឃើញពីរបស់នោះ ជាជាងនៅពេលដែលអ្នកគ្រាន់តែនិយាយមាត់ ព្រោះខួរក្បាលរបស់ពួកគេមិនទាន់ចេះស្ទាត់ដូចមនុស្សធំនោះឡើយ៕