មានដឹងអត់? បើកូនអ្នកមានរបស់សំណព្វអ្វីមួយ គេអាចទទួលបានកាដូពិសេស ៧ យ៉ាងនេះ

ក្មេងតូចៗភាគច្រើនចូលចិត្តមានវត្ថុអ្វីម្យ៉ាងនៅក្បែរខ្លួនរបស់គេជាប្រចាំ ដែល​អាចផ្តល់នូវភាពកក់ក្តៅ និងស្និទ្ធស្នាលដល់ពួកគេ។ វត្ថុសំណព្វ ទាំងនោះអាចជាភួយ តុក្កតា របស់លេង ជាដើម ដែលសុទ្ធតែអាចផ្តល់នូវកាដូភ្ញាក់ផ្អើលដល់ទៅ៧យ៉ាងដែលអ្នកប្រហែលជាមិនធ្លាប់បាននឹកគិតពីមុន។

ខាងក្រោមនេះយើងនឹងបង្ហាញអំពីវត្ថុដែលគេពេញចិត្ត ហើយផ្តល់ភាពអស្ចារ្យមកគេវិញមានដូចជា៖

best+toys+6+month+old - Online Discount -

១. រៀនពីវិធីលួងលោមខ្លួនឯង
ទារកខ្លះចូលចិត្តលួងលោមខ្លួនឯងដោយការបៀមមេដៃ ស្របពេលអ្នកខ្លះទៀតចូលចិត្តលេង ជាមួយនឹងវត្ថុសំណព្វរបស់ខ្លួន។ វត្ថុនោះក៏អាចជាតំណាងនៃក្តីស្រឡាញ់ និងចំណងដ៏ជិតស្និទ្ធរវាងឳពុក ម្តាយ និងកូន ព្រោះថាក្មេងនឹងទទួលបានក្តីស្រឡាញ់ និងចំណាប់អារម្មណ៍ពីវត្ថុនោះ។

២. ឆាប់គេងលក់
ពេលដែលមានវត្ថុសំណព្វនៅក្បែរខ្លួនជាប្រចាំនឹងជួយឲ្យកូនរបស់អ្នកឆាប់គេងលក់។ ជាមួយនឹងវត្ថុដែលគេស្រឡាញ់ និងទុកចិត្តជាងគេនៅ ក្បែរខ្លួន គេអាចនឹងឆាប់គេង បើទោះជាពេលខ្លះមិនមានការលួងលោមពីប៉ាម៉ាក់របស់គេក៏ដោយ។ ពេលខ្លះ វាក៏អាចកាត់បន្ថយការយំពេល ភ្ញាក់ពីគេងមកបានផងដែរ។

Why Kids Love Their Loveys So Much – Happiest Baby

៣. ចេះយល់ចិត្តអ្នកដទៃ
ការដែលមានវត្ថុសំណព្វនៅក្បែរខ្លួន នឹងផ្តល់ផលវិជ្ជមានដល់ផ្លូវប្រាជ្ញាស្មារតី និងសុខភាពផ្លូវចិត្តគឺធ្វើឲ្យក្មេងកាន់តែមានភាពច្នៃប្រឌិត មានការស្រមើស្រមៃខ្ពស់ កាត់បន្ថយស្ត្រេស និងក្តីបារម្ភទាំងឡាយ ហើយថែមទាំងបង្ការពីបញ្ហាថប់បារម្ភទៀតផង។ មិនតែប៉ុណ្ណោះ តាមរយៈការលួងលោមខ្លួនឯងដោយការប្រើប្រាស់ ឬលេងជាមួយនឹងវត្ថុនោះ គេក៏អាចរៀនយល់ពីចិត្ត និងអារម្មណ៍អ្នកដទៃទៀតផង។

៤. មានទំនួលខុសត្រូវ
ភាពជាម្ចាស់នៃវត្ថុសំណព្វរបស់ខ្លួន នឹងធ្វើឲ្យក្មេងមានទំនួសខុសត្រូវតាំងពីវ័យក្មេង ព្រោះគេនឹងព្យាយាមមើលថែទាំ និងរក្សាវាឲ្យនៅក្បែរ ខ្លួនជានិច្ច ដោយមិនចង់បាត់បង់នោះឡើយ។ ប្រាកដណាស់ គេអាចយល់ដឹងពីគុណតម្លៃរបស់ វាចំពោះខ្លួនឯងយ៉ាងច្បាស់ ហើយក៏នឹងធ្វើយ៉ាងណាមិនឲ្យវាខូចខាត ឬបាត់បង់ដោយងាយៗ នោះឡើយ។

What Are the Best Toys for Babies 6 to 12 Months?

៥. មានឯករាជ្យភាព
ពេលដែលគេជិតស្និទ្ធទៅនឹងវត្ថុនោះខ្លាំង គេក៏នឹង មានភាពឯករាជ្យដោយមិនមានត្រូវការវត្តមានរបស់អ្នកគ្រប់ពេលវេលានោះទេ ព្រោះថាវាជួយសម្រាលនូវអារម្មណ៍ភ័យខ្លាច និងថប់បារម្ភផ្សេងៗហើយផ្តល់មកវិញនូវទំនុកចិត្តដល់គេក្នុងការធ្វើអ្វីៗនិងទៅទីណាដោយមិនសូវខ្វល់ថានឹងមានវត្តមានរបស់អ្នកទៅជាមួយឬអត់។

៦. រៀនពីវិធីគ្រប់គ្រងអារម្មណ៍
រឿងល្អមួយទៀតនោះ គឺគេអាចយល់ច្បាស់ពីអារម្មណ៍របស់ខ្លួនឯង និងចេះគ្រប់គ្រងវា តាមរយៈការក្លាយជាក្មេងម្នាក់ដែលកាន់តែរឹងមាំ និងមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងអ្នកដទៃ ដូចទៅនឹងទំនាក់ទំនងដែលគេមានជាមួយនឹងវត្ថុសំណព្វរបស់គេដែរ។

៧. រៀនពីវិធីទំនាក់ទំនងជាមួយអ្នកដទៃ
កូនរបស់អ្នកប្រហែលជានិយាយ ឬទាក់ទងច្រើនជាមួយនឹងវត្ថុសំណព្វនោះ មិនថានៅក្នុងផ្ទះ ឬចេញក្រៅនោះទេ មិនខុសអ្វីពីមនុស្សធំបច្ចុប្បន្នដែលប្រាស្រ័យទាក់ទងតាមរយៈទូរស័ព្ទរបស់ខ្លួនជាប្រចាំឡើយ។ រាល់ពេលដែលអ្នកនាំគេចេញទៅក្រៅកុំភ្លេចនាំយកវត្ថុនោះទៅផងដើម្បីឲ្យគេមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្តៅហើយក៏រីករាយនឹងបើកចិត្តឲ្យទូលាយក្នុងការទាក់ទងជាមួយនឹងអ្នកដទៃបណ្តើរៗដែរ បើទោះបីជាដំបូងៗគេហាក់ដូចជាមិនសូវនិយាយច្រើនក៏ដោយ។

ដកស្រង់ពី៖ Healthtime tip.com