មិនបាច់បារម្ភទេ! បើឃើញសញ្ញាទាំង ៥នេះបង្ហាញថា ម៉ាក់ជ្រើសខោទឹកនោមឱ្យកូនត្រឹមត្រូវហើយ

ការជ្រើសរើសខោទឹកនោមឱ្យកូនគឺជារឿងសំខាន់ណាស់ ព្រោះបើខោទឹកនោមមិនល្អ អាចបណ្តាលឱ្យអាអូននៅមិនស្រួល យំ និងរករឿងច្រើន ព្រមទាំងបង្កផលប៉ះពាល់ដល់ស្បែកដូចជា រលាក រោល ឬកន្ទួលជាដើម។ ដូច្នេះម៉ាក់គួរស្វែងរកខោទឹកនោមដែលល្អសម្រាប់កូន ហើយក៏ត្រូវចេះសង្កេតទៅលើខោទឹកនោមដែលកំពុងប្រើប្រាស់ផងដែរ ថាវាសាកសមនឹងកូនហើយឬនៅ។​

ប្រសិនបើម៉ាក់ៗឃើញមានសញ្ញាទាំង ៥នេះ បញ្ជាក់ថាជ្រើសរើសខោទឹកនោមឱ្យកូនបានត្រឹមត្រូវហើយ៖

១. សាច់ខោទន់ល្មើយ
ចំណុចមួយដែលអ្នកត្រូវសង្កេតទៅលើខោទឹកនោមកូននោះ គឺវត្ថុធាតុដើមនៃសាច់ខោ ប្រសិនបើវាទន់ល្អ គួរឱ្យចង់ស្ទាបអង្អែលគឺបានន័យថាវាអាចធ្វើឱ្យអាអូនពេញចិត្តហើយ។ សាច់ខោទន់ នឹងធ្វើឱ្យក្មេងគេងលក់ស្រួល មិនទើស មានផាសុកភាព និងមានអារម្មណ៍ស្រស់ស្រាយផងដែរ។

២. មិនជ្រាបទឹក
វាក៏ជាចំណុចដែលមិនគួរមើលរំលងផងដែរ ប្រសិនបើខោទឹកនោមលេចធ្លាយ ម៉ាក់ត្រូវប្តូរភ្លាម ព្រោះវានឹងបង្កផលលំបាកជាច្រើន ព្រមទាំងធ្វើឱ្យអាអូនរោល រលាក និងភ្ញាក់ពីគេងញឹកញាប់ ពិសេសគឺពេលយប់។ ប៉ុន្តែបើវាមិនមានការជ្រាបទឹក ព្រមទាំងអាចស្លៀកបានយូរ នោះគឺជាខោទឹកនោមល្អសម្រាប់កូនរបស់អ្នកហើយ។

៣. កូនរបស់អ្នកមិនមានស្នាមកន្ទួល
បញ្ហាកន្ទួល រមាស់ នៅលើស្បែករបស់ទារក គឺភាគច្រើនបណ្តាលមកពីការប្រើប្រាស់ខោទឹកនោមមិនត្រឹមត្រូវ ហើយវាពិតជារឿងដែលប៉ាម៉ាក់គ្រប់តែងព្រួយបារម្ភផងដែរ។ ដូច្នេះប្រសិនបើស្បែកកូនរបស់អ្នកមានសំណើម និងមិនមានការរលាកនោះទេ មានន័យថាខោទឹកនោមនោះមានគុណភាពល្អហើយ។

៤. អាអូនមើលទៅមានអារម្មណ៍ល្អ និងរីករាយ
ចំណុចមួយទៀតដែលអាចបញ្ជាក់ថា អ្នកជ្រើសរើសខោទឹកនោមឱ្យកូនបានត្រឹមត្រូវ គឺអាអូនមានអារម្មណ៍ល្អ លេងសើចច្រើន ហាក់ពេញចិត្តជាមួយនឹងខោដែលគេកំពុងស្លៀក។ ផ្ទុយមកវិញគេនឹងយំ មូម៉ៅ និងនៅមិនសុខ ប្រសិនបើខោដែលកំពុងស្លៀកមិនល្អ។

៥. មិនមានស្នាមរោលនៅលើស្បែក
ប្រសិនបើមិនមានស្នាមក្រមហម ឬស្នាមរោលនៅលើស្បែកអាអូននោះទេ ប៉ាម៉ាកមិនបាច់បារម្ភទៀតនោះទេ ព្រោះខោទឹកនោមដែលអាអូនកំពុងស្លៀក មានគុណភាពល្អហើយ។ ដោយឡែកបើឃើញកូនឧស្សាហ៍មានស្នាមរោលក្រហម នៅល់ស្បែក គួរស្វែងរកម៉ាក់ខោទឹកនោមថ្មីឱ្យកូនហើយ។

ជារួមមកវិញ ការពិនិត្យទៅចំណុចទាំងនេះគឺពិតជាសំខាន់ណាស់ ហើយម៉ាក់ៗមិនគួរមើលរំលងឡើយ ព្រោះវាទាក់ទងទៅនឹងសុខភាពរបស់អូនតូច៕

ដកស្រង់ពី៖​ firstcry parenting