បើកូនកើតមកមានសញ្ញាទាំងនេះ! គឺនាំលុយធំ និងសំណាងចូលផ្ទះតែម្តង

1# នៅពេលដែលគេកើតមកត្រចៀកខ្ពស់ជាងចិញ្ចើម ឬក៏ស្មើនឹងចិញ្ចើម មានន័យថាកូនអ្នកជាកូនដែលរៀនសូត្រពូកែជាទីបំផុត។ ដូចនេះ អ្នកអាចបណ្តុះបណ្តាលគេតាំងពីតូច នោះធំឡើងនឹងអាចក្លាយជាអ្នកប្រាជ្ញបាន។

2# នៅពេលដែលចង្អុរដៃ និងដៃនាងរបស់កូនអ្នកមានប្រវែងស្មើគ្នា ជាកូនដែលមានសមត្ថភាពខ្ពស់ក្នុងការយល់ពីអ្នកដទៃ។ ម្យ៉ាងទៀត គេជាកូនដែលពូកែឆ្ងល់ ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះ នៅពេលដែលគេធំឡើង នឹងអាចមានកេរ្តិ៍ឈ្មោះល្បីបាន។

6 Ways to Have a Lucky Baby | Mental Floss

3# កូនដែលមានខ្លួនវែងជាងជើង ជាកូនដែលមានអនាគតមិនធម្មតាឡើយ។

4# នៅពេលដែលដៃវែងជាងជង្គង់ ជាកូនដែលពិបាករកបំផុត។ ដូចនេះ ប្រសិនជាមាន នោះមានន័យថាជាមនុស្សដែលមានលាភសំណាងជាទីបំផុត។

5# កូនដែលមានប្រជ្រុយលើចង្កេះ ជាកូនដែលកើតមកនាំលាភមកជាមួយតែម្តង។ ក្នុងមួយជីវិតគឺមិនខ្វះខោអាវស្លៀកពាក់ និងចំណីអាហារបរិភោគឡើយ។ ជាពិសេស គឺមិនខ្វះលុយចាយតែម្តង៕