វិធីទាំងនេះ! ការពារអ្នកមិនអោយបាត់បង់កូនក្នុងផ្ទៃ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការទប់ស្កាត់មិនឲ្យកូនក្នុងផ្ទៃបាត់បង់ដោយចៃដន្យ។ តើមានអ្វីខ្លះទៅ?

ប្រសិនជាប្រវត្តិគ្រួសារអ្នកតែងមានអ្នករលូតកូន អ្នកគួរតែពិនិត្យមុនពេលមានផ្ទៃពោះ ដើម្បីធានាថាសុខភាពអ្នកល្អ អាចពរពោះបាន។ ម្យ៉ាងទៀត អ្នកមិនគួរទុកដល់អាយុច្រើន ទើបមានកូននោះទេ ព្រោះអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយអាចប្រឈមនឹងគ្រោះថ្នាក់ទាំងកូន និងអ្នកម្តាយ។

មូលហេតុ និងវិធីបង្ការកុំឲ្យទារកស្លាប់ក្នុងផ្ទៃ! | Post News

ជាងនេះទៅទៀត អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពីការពន្យារកំណើត មិនគួរញ៉ាំថ្នាំពន្យារកំណើតផ្តេសផ្តាសឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងការគ្មានផ្ទៃពោះខ្លាំងណាស់។​ ជាពិសេស អ្នកមិនគួរញ៉ាំស្រា និងជក់បារីទេ ព្រោះរបស់ពីរនេះជារបស់មិនល្អឡើយ ដោយពេលដែលអ្នកប៉ះពាល់ច្រើន នឹងអាចជួបនឹងគ្រោះថ្នាក់យ៉ាងងាយបាន។

ចុងក្រោយ អ្នកមិនគួរប្រើថ្នាំផ្តេសផ្តាសឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែអនុវត្តតាមទង្វើទាំងនេះ ទើបអាចចៀសពីការកើតមានអាការៈពិបាកមានកូនបាន៕