រោគសញ្ញាជំងឺគ្រុនឈាមលើកុមារដែលអ្នកម្តាយគួរដឹង
សូមអាណាព្យាលបានាំកុមារមកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើសង្ស័យថាកុមារកើតជំងឺគ្រុនឈាម បន្ទាប់ពីលេចចេញនូវរោគសញ្ញាខាងក្រោមនេះ ៖
រោគសញ្ញាជំងឺគ្រុនឈាមកម្រិតស្រាល ៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាល
- ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
- ឈឺនៅខាងក្រៅភ្នែក
- ចេញកន្ទួលក្រហមៗពេញខ្លួន
- ក្អួត និងចង្អោរ
- ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ។ រោគសញ្ញាជំងឺគ្រុនឈាមកម្រិតធ្ងន់ ៖
- ការហូរឈាមចេញពីច្រមុះ និងមាត់ មិនបាត់ហើយហូរឈាមច្រើន
- ឈឺពោះធ្ងន់ធ្ងរ
- ក្អួតជាប់រហូត
- ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ
- មានបញ្ហានៅសួត, ថ្លើម និងបេះដូង
