ម៉ាក់ត្រូវដឹង! ក្មេងអាយុក្រោម ២ឆ្នាំហាមដាច់ខាតប្រើប្រេងកូឡា ប្រេងរឹតគ្រប់ប្រភេទ
ម៉ាក់ប៉ាមួយចំនួនជាពិសេសចាស់ៗ ចូលចិត្តណាស់ លាបប្រេង កូឡា ឲ្យក្មេងដោយលាបលើបង្ហើយដើម្បីឲ្យឆាប់រឹងលាប លើស្បែកពេល មានកន្ទួលរមាស់ ឬសត្វល្អិតទិចខាំលាបលើពោះដើម្បីបំបាត់អាការៈហើមពោះជាដើម។
ការលាបប្រេងកូឡាឲ្យកូនក្មេងអាយុក្រោម ២ឆ្នាំមិនត្រឹមតែគ្មានបានប្រយោជន៍នោះទេថែមទាំងប៉ះពាល់ សុខភាពក្មេងទៀតនេះបើតាមការ លើកឡើងរបស់លោកស្រី វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សិង្ហបុរី។
វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបន្តថាក្បួនពេទ្យហាមដាច់ ខាតប្រើប្រេងកូឡាលាបឲ្យ កូនក្មេងអាយុក្រោម ២ឆ្នាំទោះ ជាប្រេង ប្រភេទណាក៏ដោយព្រោះគ្មានការសិក្សាណានិយាយពី អត្ថប្រយោជន៍នៃប្រេងកូឡា ចំពោះក្មេងនោះទេ។
“អត់មានការសិក្សាណានិយាយពីអត្ថប្រយោជន៍នៃប្រេងកូឡា អីម៉េចទេប៉ុន្តែមានការសិក្សា ថាប្រេងកូឡាផ្តល់ផលមិនល្អទៅដល់ កុមារក្រោម ២ឆ្នាំ។ ប្រេងកូឡាម៉ាកណាក៏ដោយដាច់ខាតអត់ឲ្យក្មេងប្រើប្រេងកូឡា ប្រេងរឹតទេប្រេងចិនសែ ប្រេងអីក៏ដោយ”។ លោកស្រី វេជ្ជបណ្ឌិត រៀបរាប់ទោះជាយើងលាបប្រេងកូឡា ឲ្យក្មេងនៅកន្លែងណាក៏ដោយមិនថាលើក្បាលលើស្បែកលើពោះ ឬកន្លែងផ្សេងនោះទេ លោកស្រី វេជ្ជបណ្ឌិត ថាក្បួនពេទ្យហាមដាច់ខាតចំពោះការប្រើប្រេងកូឡាលាប លើក្មេងអាយុក្រោម ២ ឆ្នាំ។
ចំពោះផលប៉ះពាល់នៃការលាបប្រេងកូឡាឲ្យក្មេងអាយុក្រោម ២ឆ្នាំវិញ
ទី១ ពាក់ព័ន្ធ នឹងប្រព័ន្ធដង្ហើមធ្វើឲ្យក្មេងពុល
ទី២ ប៉ះពាល់ ដល់ខួរក្បាល ធ្វើឲ្យក្មេងអាប់ប្រាជ្ញា
ទី៣ ធ្វើឲ្យក្មេងមានបញ្ហាស្បែក។
ប្រភព៖ Mommy & Baby Care