អាហាបំប៉នទាំង៣ប្រភេទ! ជម្រុញការលូតកម្ពស់កុមារ

តើអ្នកចូលចិត្តបង្ខំឲ្យកូនញ៉ាំអាហារផ្សេងៗ ដូចជាទឹកដោះគោះ ដើម្បីឲ្យកូនឆាប់លូតកម្ពស់បានល្អមែនទេ? ការពឹងផ្អែកទៅលើទឹកដោះគោ តែមួយមុខគត់ មិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កុមារនោះទេ។ នេះហើយជាមូលហេតុដែលអ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យឪពុកម្តាយគ្រប់រូប ព្យាយាមបន្ថែមអាហារដែលសម្បូរសារធាតុចិញ្ចឹមចម្រុះដល់កុមារឲ្យបានច្រើន។

យកល្អ ដើម្បីជំរុញដល់ការលូតកម្ពស់ និងរក្សាឆ្អឹងកូនឲ្យកាន់តែរឹងមាំ ក្រៅពីផ្តល់ទឹកដោះគោឲ្យកូន ១ទៅ ២កែវក្នុងមួយថ្ងៃ អ្នកត្រូវផ្តល់អាហារមួយចំនួនទៀត។

Image result for baby eating

របបអាហារដែលអ្នកគួរតែផ្តល់ឲ្យកូនត្រូវតែមានផ្ទុកសារធាតុចិញ្ចឹម ៤យ៉ាង គឺប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន និងសារធាតុរ៉ែ។

១. ប្រូតេអ៊ីន៖ អាហារដែលសម្បូរប្រូតេអ៊ីនមាននៅក្នុង សាច់ត្រី បង្គា ក្តាម អន្ទង់ សណ្តែកសៀង… ។

២. ខ្លាញ់៖ ពពួកអាហារដែលសម្បូរខ្លាញ់ ត្រូវបានគេរកឃើញនៅក្នុង ប៊ឺរ ត្រី គ្រាប់ធញ្ញជាតិ និងស៊ុត…។

៣. វីតាមីន និងសារធាតុរ៉ែ៖ អ្នកត្រូវជ្រើសរើសអាហារដែលសម្បូរវីតាមីន ងាយរំលាយដូចជា វីតាមីន A និងវីតាមីន D។ លើសពីនេះ បន្លែពណ៌បៃតង និងផ្លែឈើ គឺជាប្រភពនៃវីតាមីន ព្រមទាំងសារធាតុរ៉ែ ដែលអាចជួយពង្រឹងដល់ឆ្អឹងកុមារឲ្យមានការលូតលាស់បានល្អ ហើយកាន់តែរឹងមាំ៕

ប្រភព៖ Parents.com