អ្នកម៉ាក់ថ្មីថ្មោងត្រូវដឹង! ម្សៅលាបលើទារកអាចប៉ះពាល់ខ្លាំងណាស់ បើអ្នកមិនបានជ្រើសរើសត្រឹមត្រូវ
ជាទូទៅយើងឃើញមាតាបិតាគ្រប់រូបស្ទើរតែ100% ទាំងខ្មែរ និងបរទេសនិយមលាបម្សៅហុយលើទារក និងកុមារ ដែលអ្នកទាំងអស់គ្នាមិនដឹងទេថា
តើវាផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់ប៉ុណ្ណា?
ខាងក្រោមនេះ parentingtip នឹងលើកបង្ហាញពីផលប៉ះពាល់នៃម្សៅលាបលើទារក៖

ម្សៅហុយកាលពីមុនស្ទើរតែ 100% មានលាយសារធាតុគីមីម្យ៉ាងឈ្មោះថា Talcum ដែលសារធាតុទាំងនោះមិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់ទារក និងកូនក្មេងទេ សូម្បីតែមនុស្សពេញវ័យក៏ផ្តល់ផលប៉ះពាល់ដែរ។
ពេលដែលយើងលាបម្សៅទាំងនោះនឹងហុយចូលតាមច្រមុះទារក (ច្រមុះទារកមិនមានរោមច្រមុះច្រើនដើម្បីទប់ការហុយនោះទេ ធ្វើអោយបរិមាណហុយចូលសួតកាន់តែច្រើន ហើយសួតទារកកាន់តែតូចសួតកាន់តែនៅខ្ចី) ធ្វើអោយទារកប្រឈមនឹងជំងឺជាច្រើនដូចជា រលាកទងសួត រលាកសាច់សួត ជំងឺហឺត(Asthma) ធ្វើអោយក្អករាំរៃ រលាកបំង់ករ និងឈានដល់ការកើតមហារីកបើប្រើកាន់តែយូរទៅៗ
ហើយសារធាតុ Talcum នេះ ក៏ធ្វើអោយកើតរោគស្រ្តីផងដែរ និងប្រឈមនឹងជំងឺ មហារីដៃស្បូន មហារីកជញ្ជាំងសាច់ស្បូន ចំពោះស្រ្តីដែលប្រើម្សៅទាំងនេះលាបនៅក្រលៀន និងលីអូ។

មានក្រុមហ៊ុនម្សៅខ្លះមិនមានលាយសារធាតុ Talcum នេះទេ ដោយពួកគេផលិតពីម្សៅពោត រឺម្សៅធម្មជាតិផ្សេងទៀត 100% ភាគរយ តែវាក៏នៅតែផ្តល់ផលប៉ះពាល់ដល់សួតទារក ព្រោះសួតរបស់មនុស្សមិនត្រូវការអ្វីទាំងអស់គឺត្រូវការតែខ្យល់អុកសុីសែនមួយមុខគត់។
បើបងប្អូនខ្លាចមានបញ្ហាស្បែកដោយការរោលផ្សេងៗដោយមិនបានលាបម្សៅសូមបងប្អូនមកពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ៕
ដកស្រង់ពី៖ វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA