បព្ហាប្រឈមមុខ! អ្នកមាន​ខ្លាញ់ក្បាលពោះអាចប្រ​ឈមនឹង​បញ្ហាសុខភាព ៥ យ៉ាងនេះ

មិន​ថា​យើង​មាន​ខ្លាញ់​នៅ​ផ្នែក​ណា​នៃ​រាងកាយ​ទេ យើង​តែង​មាន​ការ​ព្រួយ​បារម្ភ ជាពិសេស​ខ្លាញ់​នៅ​ក្បាល​ពោះ​តែម្ដង​។ ស្រី​ៗ​ទំហំ​​ចង្កេះ​ធំ​ជាង​ ៣៥​អ៊ីង (​៨៩​ សង់ទីម៉ែត្)រ​ ឬ​បុរស​មាន​ទំហំ​ចង្កេះ​ធំ​ជាង​ ៤០ ​អ៊ីង (១០២ ​សង់ទីម៉ែត្រ​​) គឺ​មាន​ភាគរយ​ខ្ពស់​ណាស់​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន ហើយ​ខ្លាញ់​ក្បាល​ពោះ​ច្រើន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន។

តើមានបព្ហាអ្វីខ្លះដែលធ្វើឪ្យអ្នកមាន​ខ្លាញ់ក្បាលពោះប្រ​ឈមនឹង​បញ្ហាសុខភាព?

ពេលនេះយើងនឹងធ្វើការបង្ហាញអំពីចំណុចសំខាន់ៗដែលធ្វើឪ្យមានបព្ហាសុខភាពសម្រាប់អ្នកមានក្បាលពោះ៖

5 Reasons Why You Are Struggling to Lose Belly Fat

១. ជំងឺ​ទឹកនោមផ្អែម

នៅ​ពេល​ថ្លើម​របស់​យើង​មាន​ខ្លាញ់​រុំ​ច្រើន​ដែល​បង្ក​ដោយ​ខ្លាញ់​ក្បាល​ពោះ​ច្រើន ថ្លើម​នឹង​មិន​អាច​បំលែង​ស្ករ​ក្នុង​ឈាម​បាន​ល្អ​។ នេះ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​ឲ្យ​មាន ​ជំងឺ​ទឹកនោមផ្អែម​​បាន​។

២. បណ្ដុំ​រោគសញ្ញា Metabolic syndrome

នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន និង​ទំហំ​ចង្កេះ​ធំ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​ការ​វិវត្ត​បណ្ដុំ​រោគសញ្ញា Metabolic syndrome ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាដើម។

៣. ជំងឺ​មហារីក

ការសិក្សា​ថ្មី​បង្ហាញ​ថា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​បញ្ចេញ​ដោយ​ខ្លាញ់​ក្បាល​ពោះ​អាច​បំលែង​កោសិកា​មិនមែន​ជា​មហារីក​ទៅ​ជា​កោសិកា​មហារីក​​ដែល​បណ្ដាល​ឲ្យ​មាន​ការ​លូតលាស់​ដុំ​សាច់។

What Causes Excess Belly Fat In Women – Body Maxx

៤. ជំងឺ​បេះដូង

កោសិកា​ខ្លាញ់​ក្បាលពោះ​អាច​ផលិត​ប្រូតេអ៊ីន​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម ដែល​នេះអាច​​បង្ក​ជំងឺ​​លើស​សម្ពាធ​​ឈាម​បាន​​។ ប្រូតេអ៊ីន​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ស្ទះ​សរសៃ​អាកទែរ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ គាំង​បេះដូង

៥. ជំងឺ​ភ្លេចភ្លាំង (Dementia)

យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​វិវត្ត​ជំងឺ​ភ្លេចភ្លាំង ដែល​នេះ​ភាគ​ច្រើន​បង្ក​ដោយ​កោសិកា​ខ្លាញ់​នៅ​ក្នុង​ពោះ។

ប្រភព៖ Hello គ្រូពេទ្យ