ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំកាហ្វេបានអត់

កាហ្វេគឺជាភេសជ្ជៈពេញនិយមមួយប្រភេទសម្រាប់មនុស្សនាពេលបច្ចុប្បន្ន បើទោះបីជាវាមានតម្លៃថ្លៃបន្តិចក៏ពិតមែន។ ជាមួយគ្នានេះដែរ អ្នកម៉ាក់ជាច្រើនចង់ដឹងថា ពេលកំពុងបំបៅដោះកូនអាចញ៉ាំកាហ្វេបានឬអត់ ថាតើវាមានផលប៉ះពាល់អ្វីដល់សុខភាពខ្លួន និងកូនដែរឬទេ។

ក្នុងអត្ថបទនេះនឹងបកស្រាយជូនអ្នកម៉ាក់ៗឱ្យបានលម្អិតដូចតទៅ៖

១. តើអ្នកម៉ាក់បំបៅដោះកូនអាចញ៉ាំកាហ្វេបានដែរឬទេ?
ចម្លើយ គឺបាន។ អ្នកម្តាយកំពុងបំបៅដោះកូនអាចពិសារកាហ្វេបាន ដោយវាមិនបង្កផលប៉ះពាល់អ្វីច្រើនទេ ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណត្រឹមត្រូវ មិនត្រូវច្រើនពេកឡើយ។ អ្នកជំនាញណែនាំឱ្យកំណត់ការទទួលទានជាតិកាហ្វេអ៊ីនរបស់អ្នកត្រឹម 300 មីលីក្រាម ឬងាចត្រឹម ១ ទៅ ២ពែង ក្នុងមួយថ្ងៃ ខណៈពេលកំពុងបំបៅដោះកូន។

២. ប្រសិនបើអ្នកម៉ាក់បំបៅដោះកូនញ៉ាំកាហ្វេច្រើនពេក អាចប៉ះពាល់ដល់កូនដែរឬទេ?
ចំពោះទារកខ្លះ អាចអាលែកហ្សីចំពោះជាតិកាហ្វេអ៊ីដែលអ្នកម្តាយទទួលទានច្រើនពេក។ ទារកតូចៗឆាប់ទទួលជាតិកាហ្វេអ៊ីន ពីទឹកដោះម្តាយ ជាងទារកមានអាយុច្រើនជាង។ សញ្ញា​ដែល​បង្ហាញ​ថា​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​របស់ម៉ាក់​កំពុង​ប៉ះ​ពាល់​ដល់​កូន​​៖

  • អូនតូចមានអារម្មណ៍ច្របូកច្របល់ និងឆាប់ខឹង
  • ទារកកាន់តែពិបាកគេង ឬគេងមិនលក់
  • ផ្ចង់អារម្មណ៍ខ្លាំង
  • អូនតូចឆាប់ឃ្លាន

៣. វិធីសាស្ត្រញ៉ាំកាហ្វេពេលបំបៅដោះកូន ដើម្បីកុំឱ្យប៉ះពាល់ដល់កូន
ដូចដែលបានបញ្ជាក់ខាងលើ អ្នកម្តាយបំបៅដោះកូនគួរទទួលទានកាហ្វេក្នុងបរិមាណសមរម្យ មិនត្រូវច្រើនពេកទេ ពោលត្រឹម​ 300 មីលីក្រាម ក្នុងមួយថ្ងៃ។ ម៉្យាងវិញទៀតអ្នកម្តាយគួរធ្វើតាមរបៀបទាំងនេះ៖

  • ញ៉ាំកាហ្វេបន្ទាប់ពីបំបៅកូនរួច
  • គួររង់ចាំរយៈពេល ៣ម៉ោងសិនបន្ទាប់ពីញ៉ាំ សឹមបំបៅកូន
  • គួរផ្អាកញ៉ាំសិនប្រសិនបើឃើញថាកូនកំពុងរងឥទ្ធិពលពីជាតិកាហ្វេអ៊ីន ដូចជា រករឿងយំច្រើន ក្តៅ និងមិនគេង
  • គួរផ្អាកញ៉ាំសិន អាចចាំរហូតដល់អាអូនមានអាយុចាស់ខែបន្តិច

ជារួមមកវិញ អ្នកម្តាយបំបៅដោះកូនក៏អាចញ៉ាំកាហ្វេបានដែរ ប្រសិនបើធ្វើតាមការណែនាំខាងលើ វាមិនប៉ះពាល់អ្វីនោះទេ ប៉ុន្តែត្រូវប្រាកដថា អ្នកញ៉ាំក្នុងបរិមាណត្រឹមត្រូវ ពិសេសគួរសង្កេតមើលកូនរបស់អ្នក ថាអាអូនមានបញ្ហាអ្វីឬអត់៕

ដកស្រង់ពី៖ Gow by WebMDVerywell Family