បកស្រាយចម្ងល់! តើអ្នកណាអាចចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយខ្លះ? តើមានការរំខានអ្វីឬទេ?

វិធីសាស្ត្រល្អបំផុតក្នុងការការពារពីជំងឺគ្រុនផ្តាសាយធំ ដែលងាយឆ្លង និងមានភាពធ្ងន់ធ្ងរ ចំពោះក្មេង ក៏ដូចជាបុគ្គលមួយចំនួន ហើយតែងកើតមានតាមរដូវកាលនោះគឺ ការចាក់វ៉ាក់សាំងបង្ការជារៀងរាល់ឆ្នាំ។ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ ជួយឱ្យមានការផលិតអង់ទីក័រក្នុងរាងកាយ នៅ២សប្តាហ៍បន្ទាប់ពីចាក់។

អង៉ទីក័រនេះផ្តល់ឱ្យនូវការការពារប្រឆាំងនឹងការបង្ករោគដោយប្រភេទវីរុស influenza តាមរដូវកាល ដែលមានក្នុងវ៉ាក់សាំង។ 

Health Disparities Persist with Flu Vaccines

១. នរណាមិនគួរចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយនេះ?

វ៉ាក់សាំងបង្ការជំងគ្រុនផ្តាសាយធំមិនត្រូវបានណែនាំឱ្យចាក់ចំពោះក្មេងក្រោយអាយុ៦ខែឡើយ ដោយសារពួកគេនៅតូចពេក។ ម៉្យាងទៀតវាក៏ត្រូវបានហាមឃាត់ ប្រសិនអ្នកមានបញ្ហាអាល្លែហ្ស៊ីធ្ងន់ធ្ងរជាមួយវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ ឬសារធាតុផ្សំណាមួយនៃវ៉ាក់សាំង អាចជា ហ្សេឡាទីន (gelatin) ថ្នាំផ្សះ ឬធ្លាប់មានប្រតិកម្មជាមួយស៊ុតមាន់ជាដើម។

World Immunisation Week: Why pregnant women need to get vaccinated |  Parenting News,The Indian Express

២. តើវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំអាចផ្តល់ផលរំខានណាខ្លះ?

ផលរំខានតិចតួចអាចកើតឡើងជាធម្មតាបន្ទាប់ពីចាក់ រួមមាន ឈឺចាប់ ក្រហម ឬហើមនៅកន្លែងចាក់ ឈឺក្បាល ក្តៅខ្លួន ចង្អោរ និងឈឺសាច់ដុំ។ ករណីកម្រអាចលេចចេញនូវប្រតិកម្មធ្ងន់ធ្ងរដូចជា ពិបាកដកដង្ហើម ហើមភ្នែក ហើមបបូរមាត់ និងខ្សោយ ដែលអ្នកចាំបាច់ត្រូវត្រឡប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕ 

ដកស្រង់ពី៖ pasteur-kh.org