អត្ថបទមិនគួររំលង!! វេជ្ជបណ្ឌិតឯកទេស ប្រាប់ពីវិធីសាស្ត្រ ២ចំណុច អាចទប់ទល់ជំងឺឆ្លងនានា រួមទាំងជំងឺកូវីដ-១៩ផងដែរ

បងប្អូនប្រជាពលរដ្ឋភាគច្រើន បានព្យាយាមការពារខ្លួន ដោយការធ្វើអនាម័យដៃ និងពាក់ម៉ាសជាដើម ក៏ប៉ុន្តែពួកគាត់បានភ្លេច នូវការការពារខ្លួនដ៏សំខាន់បំផុតមួយ សម្រាប់ការប្រឆាំងនឹងវីរុសកូវីដ១៩ នោះគឺការមើលថែរក្សារសុខភាពរាង្គកាយ និងផ្លូវចិត្តរបស់យើងឱ្យបានល្អបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា សុខភាពល្អ មានន័យថា ប្រព័ន្ធភាពស៊ាំ (Immune system) របស់យើងមានភាពខ្លាំងហើយរឹងមាំ ដែលអាចមានលទ្ធភាពឆ្លើយតប ក៏ដូចជាប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពាន របស់មេរោគផ្សេងៗ ចូលមកក្នុងរាង្គកាយរបស់យើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិតណាស់ ជំងឺកូវីដ១៩នេះ ជាជំងឺឆ្លងមួយប្រភេទ ដែលមានភាពកាចសាហាវ ដែលបង្កឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិតផងដែរ ដែលវាបង្កឡើងដោយពពួកមេរោគ (Microorganisms) ដែលហៅថា «Virus»

ឧទាហរណ៍៖ ដូចជា ផ្តាសាយធំ ស្អូច អ៊ុចស្វាយ និងជំងឺកញ្ជ្រិលជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតឯកទេស ឈាង ស៊ីដេត បានបន្ដថា «ថ្វីត្បិតតែវាជាជំងឺថ្មីមួយ ដែលកាចសាហាវ តែវាជាប្រភេទ Virus infection ដូច្នេះហើយឱសថភាគច្រើន គឺបានត្រឹមតែកាត់បន្ថយភាពធ្ងន់ធ្ងរនឹងការវិឌ្ឍន៍លឿននៃជំងឺ ហើយមិនមានប្រសិទ្ធខ្ពស់ ក្នុងការព្យាបាលនោះឡើយ ក៏ប៉ុន្តែប្រពន្ធ័ភាពស៊ាំនៃរាង្គកាយរបស់មនុស្ស គឺដើរតួនាទីយ៉ាងចម្បងក្នុងការការពារ កាត់បន្ថយភាពកាចសាហាវរបស់មេរោគ និងកំចាត់ជំងឺដែលបង្កឡើងដោយ Virus ទាំងនេះយ៉ាងមានប្រសិទ្ធភាពបំផុត (ហើយពេលខ្លះដោយមិនចាំបាច់ប្រើថ្នាំពេទ្យព្យាបាលផង)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងក្រោមនេះ លោកវេជ្ជបណ្ឌិតបង្ហាញ ពីមូលហេតុនៃប្រពន្ធ័ភាពស៊ាំខ្លាំងល្អ គឺបានដោយសារ៖
*ការទទួលទាននូវអាហារ ដែលសម្បូរទៅដោយសារជាតិចិញ្ចឹមមានប្រយោជន៍ គឺសម្បូរ Vitamines, សាច់, បន្លែបៃតង និងផ្លែឈឺ។ ល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • ទទួលទានដំណេកគ្រប់គ្រាន់ (មនុស្សពេញវ័យយ៉ាងតិច ៥ទៅ៦ម៉ោងក្នុងមួយថ្ងៃ)។
  • ហាត់ប្រាណ លេងកីឡា និងបញ្ចេញសកម្មភាពរាង្គកាយជាប្រចាំថ្ងៃឱ្យបានច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការថែរក្សារភាពរឹងមាំផ្នែកអារម្មណ៍ (ផ្លូវចិត្តល្អ) គឺ៖

  • មិនគួរព្រួយបារម្ភ ខ្លាំងជ្រុលពេក
  • ច្របូកច្របល់ ភិតភ័យ ស្លន់ស្លោ អំពីបញ្ហាផ្សេងៗ ឬព័ត៌មានមិនពិត និងមិនច្បាស់លាស់នោះឡើយ ដែលវាអាចបង្កអោយ មានភាពតានតឹងផ្លូវចិត្ត (Stress) ដែលអាចផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់សុខភាពទូទៅដូចជា៖ ញាំមិនបាន, គេងមិនលក់, រាង្គកាយទ្រុឌទ្រោម និងប្រព័ន្ធភាពស៊ាំចុះខ្សោយ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរចំណាំ៖ ភាពភ័យខ្លាច គឺគ្រាន់តែដើម្បីប្រយ័ត្ន និងការពារខ្លួន តែយើងត្រូវប្រើភាពវ័យឆ្លាត ដើម្បីដោះស្រាយបញ្ហាប្រសើរជាង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដកស្រង់ពី៖ kromanews.com

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​