តិចនិកអប់រំកូនប្រុស! ប៉ាម៉ាក់មិនត្រូវរំលងចំណុច4នេះបើមិនចង់ឪ្យកូនខូច

ជាការពិតណាស់ប៉ាម៉ាក់គ្រប់រូបត្រូវយកចិត្តទុកដាក់ខ្លាំងចំពោះការអប់រំកូនឪ្យមានសុជីវធម៌សីលធម៌ក្នុងសង្គមមួយ។ ដោយសារឃើញបែបេះយើងបានសិក្សាស្រាវជ្រាវដើម្បីជាចំណេះដឹងសម្រាប់អ្នកប៉ាម៉ាក់គ្រប់រូប។

តើមានចំណុចអ្វីខ្លះដែលប៉ាម៉ាក់ត្រូវធ្វើ?

ខាងក្រោមនេះ parenting-tip យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែអប់រំកូនប្រុស។

១. អ្នកមិនគួរប្រើចរិតរឹងដើម្បីអប់រំគេទេ ដោយគួរតែចេះស្តាប់គេខ្លះ មិនបង្ខំគេខ្លាំង ទើបមិនធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគេ ថែមទាំងអាចធ្វើឲ្យកូនអាចក្លាយជាក្មេងដែលចេះស្តាប់ហេតុផល ដោយអាចធ្វើឲ្យអនាគតគេអាចភ្លឺស្វាងបាន។

3 Angry Dad Scenarios That Hurt Your Children | All Pro Dad

២. អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយមិនគួរធ្វើជាគំរូអាក្រក់ឡើយ ព្រោះកូនរៀនពីអ្នកលឿនណាស់។ ដូចនេះ មិនថាក្នុងស្ថានភាពណាទេ អ្នកគួរតែរក្សាគំរូល្អនេះ ទើបអាចបង្រៀន និងអប់រំកូនឲ្យក្លាយជាក្មេងដែលមានចរិតល្អ។

៣. អ្នកមិនគួរជួយកូនគ្រប់រឿងនោះទេ ដោយយូរៗទើបអាចជួយគេម្តង ព្រោះបើអ្នកតែងតែជួយកូន នោះនឹងអាចធ្វើឲ្យគេខូចបាន ដោយតែងពឹងលើអ្នកជានិច្ច។ ជាហេតុដែលធ្វើឲ្យកូនមិនចេះធ្វើដោយខ្លួនឯងនោះទេ ព្រោះមានអ្នកជួយជានិច្ច។

May 4, 2017 - GoodMenProject.com - Angry dads and the sons they raise |  Dads, Kids, Kids talking

៤. អ្នកដឹងថាពេលដែលបុរសមានលុយលើខ្លួនច្រើន នឹងធ្វើឲ្យខូចបាន។ ដូចនេះ អ្នកមិនគួរទម្លាប់ឲ្យកូនចាយលុយធំឡើយ ព្រោះអាចបំផ្លាញគេយ៉ាងងាយ ក្រោយពេលដែលគេធំ៕

ដកស្រង់ពី៖ Health.com