សម្រាលកូនរួច! សល់ក្បាលពោះកំផ្លេសៗ ចង់ស្គមរាងស្អាតវិញ អាចសាក ៦ វិធីនេះ
សម្រាលកូនហើយ ស្ត្រីភាគច្រើនអាចប្រឈមបញ្ហាសុខភាពមួយចំនួន រួមនឹងការបាត់បង់សម្រស់មួយភាគធំ ផងដែរ។ កត្តានេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សស្រី។
តើមានវិធីអ្វីខ្លះអាចជួយស្ត្រីក្រោយសម្រាលមានរាងស្រស់ស្អាតវិញ?
៦វិធីនេះ អាចជួយដោះស្រាយបញ្ហាធាត់ក្រោយសម្រាលកូនរួច ហើយបានទាំងសម្រស់ដូចដើមវិញ ស្រកក្បាលពោះ និងមិនប៉ះពាល់សុខភាពក្រោយទោះទើបសម្រាលកូនខ្ចីថ្មីថ្មោងក៏ដោយ។

១. កំណត់គោលដៅ
ដំបូងអ្នកត្រូវតែកំណត់គោលដៅឱ្យបានច្បាស់លាស់ ថាតើអ្នកចង់ស្រកប៉ុន្មានគីឡូ? បន្ទាប់មកត្រូវមានចិត្តមោះមុតអំណត់ ព្យាយាមដោយមិនងាយបោះបង់ចោល ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវតែជឿជាក់លើខ្លួនឯងថានឹងអាចធ្វើបាន ហើយត្រូវតែងតែប្រាប់ខ្លួនឯង ថាអ្នកប្រាកដជាអាចស្រកបាន។
២. ថ្លឹងទម្ងន់
អ្នកត្រូវតែទិញម៉ាស៊ីនថ្លឹងទម្ងន់មួយមកទុកនៅផ្ទះ ហើយថ្លឹងរៀងរាល់សប្ដាហ៍ ដោយមួយសប្ដាហ៍ថ្លឹងម្ដង។ នៅពេលដែលថ្លឹងត្រូវតែថ្លឹងនៅពេលព្រឹកក្រោយពេលក្រោកពីគេង បត់ជើងរួច ហើយត្រូវតែកត់ចូលសៀវភៅ ដើម្បីឲ្យដឹងថាអ្នកស្រកបានប៉ុន្មាន។
៣. គេងឲ្យគ្រប់
អ្នកត្រូវតែគេងឲ្យគ្រប់ទើបអាចស្រកបាន ទោះបីជាអ្នកអាចគ្រប់គ្រងរបបអាហារអ្នក និងមានការហាត់ប្រាណយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែគេងឱ្យគ្រប់ដែរ។ បើពុំដូច្នោះទេ អ្នកនៅតែមិនអាចស្រកបានដូចគ្នា។

៤. ញ៉ាំទឹកច្រើន
អ្នកត្រូវតែញ៉ាំទឹកឲ្យបានច្រើន ហើយអ្នកត្រូវតែមានទម្លាប់ញ៉ាំទឹកមុនពេលបាយ និងហាត់ប្រាណប្រចាំថ្ងៃ។អ្នកត្រូវតែញ៉ាំទឹកឱ្យបាន១៥០០សេសេ ហើយមិនត្រូវញ៉ាំភេសជ្ជៈដែលផ្អែមច្រើនទេ។
៥. ការបរិភោគអាហារ
អ្នកត្រូវតែកែទម្លាប់នៃការបរិភោគអាហាររបស់អ្នក ដោយមិនត្រូវរើសអាហារទេ ត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម មានវីតាមីន ជាពិសេសគឺបន្លែ និងផ្លែឈើ ព្រោះវាល្អចំពោះសុខភាពអ្នក ហើយអាចឱ្យអ្នកស្រកទម្ងន់បានទៀតផង។
៦. ហាត់ប្រាណ
អ្នកអាចហាត់ប្រាណក្នុងមួយថ្ងៃ៣០នាទីបាន ប៉ុន្តែអ្នកមិនត្រូវរត់ទេ តែអ្នកអាចដើរបាន ព្រោះវាជួយឱ្យអ្នកស្រកបាន៕
ប្រភព៖ Health.com.kh