ត្រណម! ចង់ឱ្យកូនៗអ្នកឆ្លាត ឪពុកម្ដាយជនជាតិជប៉ុនហាមផ្ដាច់ មិនឱ្យធ្វើរឿងទាំងនេះ
កាលណាយើងនិយាយពីជនជាតិជប៉ុន យើងប្រាកដជានឹកឃើញដល់ ធនធានមនុស្សឆ្លាតវៃ ផលិតផលមានគុណភាព និងប្រជាជនដែលមានអាយុវែង។ ជាការពិតណាស់ ប្រទេសជប៉ុនអាចមានធនធានមនុស្សឆ្លាតវៃទៅបាន ពីព្រោះពួកគេមានគោលការណ៍ក្នុងការចិញ្ចឹមកូនត្រឹមត្រូវ។
តួយ៉ាងនៅក្នុងគោលការណ៍ចិញ្ចឹមកូនរបស់ជនជាតិជប៉ុន ពួកគេក៏មានដំណមក្នុងការចិញ្ចឹមកូនផងដែរ។ ដែល ត្រណមនៅក្នុងការចិញ្ចឹមកូនរបស់ពួកគេមាន ៣ រួមមាន៖
១. ត្រណមរបស់ជនជាតិជប៉ុនគឺ ហាមបិទសេរីភាពរបស់កូន
ជនជាតិជប៉ុនជឿថា ការបើកសេរីដល់កូនៗ គឺជាការបង្រៀនពួកគេឱ្យចេះប្រើជីវិតរស់នៅដោយឯករាជ្យ។ ភាគច្រើនជនជាតិជប៉ុនមានទម្លាប់មួយ គឺនៅពេលកូនរបស់ពួកគេមានអាយុពី ៣ ទៅ ៥ឆ្នាំ ល្មមដែលអាចចូលរៀនបាន ឪពុកម្ដាយជនជាតិជប៉ុនតែបណ្ដោយឱ្យកូន ជិះឡានក្រុង ជិះរថភ្លើង ឬដើរទៅរៀនដោយខ្លួនឯង។ ដែលជនជាតិជប៉ុននិយាយថា ចំនុចខាងលើគ្រាន់តែជាការឧទារហណ៍មួយប៉ុណ្ណោះ ការហ៊ានឱ្យកូនតូចដើរទៅរៀនម្នាក់ៗឯង គឺជាអស្រ័យលើសុវត្ថិភាពរបស់សង្គមផងដែរ។ ដូច្នេះសម្រាប់ឪពុកម្ដាយជនជាតិខ្មែរ អាចបើកសេរីភាពដល់កូនៗក្នុងរូបភាពណាមួយផ្សេងៗទៀត ដែលវាជាការផ្ដល់សេរីភាពដល់កុមារ។
២. ត្រណមរបស់ជនជាតិជប៉ុនគឺ ហាមផ្ដល់អាហារប៉ះពាល់សុខភាពដល់កូន
ជនជាតិជឿថា សាច់ត្រី ផ្លែឈើ និងបន្លែ គឺជារបបអាហារសុខភាព។ បែបនេះបានជា ឪពុកម្ដាយជនជាតិជប៉ុនទម្លាប់បង្រៀនកូនរបស់ពួកគេឱ្យចេះញុំាត្រី និងបន្លែជាជាងសាច់ដទៃៗទៀត។ ទៀតសោត ជនជាតិជប៉ុនតែងទម្លាប់ច្នៃនៅអាហារដូចជាសាច់ត្រី បន្លែ ផ្លែឈើ ឱ្យក្លាយជាអាហារប្លែកៗ ដើម្បីធ្វើឱ្យកូនមានអារម្មណ៍ញុំា។ អ៊ីចឹងឪពុកម្ដាយខ្មែរគួរតែរៀនសូត្រតាម ប្រសិនបើកូនមិនចេះញុំាសាច់ត្រី អ្នកអាចច្នៃសាច់ត្រីឱ្យមានរូបរាងប្លែកៗ ហើយអហារប្លែកៗនឹងទាក់ភ្នែកកូនរបស់អ្នកចង់ញុំាជាមិនខាន។
៣. ត្រណមរបស់ជនជាតិជប៉ុនគឺ ហាមសម្ដីបន្ទោសកូន
ជនជាតិជប៉ុនជឿថា ការសម្ដីបន្ទោស គឺជាគំរូមិនល្អដែលឪពុកម្ដាយជប៉ុនតម។ ផ្ទុយទៅវិញឪពុកម្ដាយជនជាតិជប៉ុនតែងបង្កើតចំណងទំនាក់ទំនងជាមួយកូនឱ្យមានភាពរឹងមាំ ដែលពួកគេតែងតែបង្ហាត់បង្រៀនកូនអំពីក្រមសីលធម៌ក្នុងការរស់នៅ។ ជាពិសេសនោះ ឪពុកម្ដាយជប៉ុនតែងតែយកចិត្តទុកដាក់ជាខ្លាំងលើអកប្បកិរិយារបស់កូនៗពួកគេ។ នៅត្រង់ចំណុចនេះ ឪពុកម្ដាយខ្មែរគួរតែកាត់បន្ថយការស្ដីបន្ទោសកូន ពីព្រោះវ័យកូនក្មេង គឺជាវ័យបណ្ដុះ មិនមែនជាវ័យសម្ដីបន្ទោសនោះទេ។
ដកស្រង់ពី៖ Health.com