បើមិនចង់ពិបាកអប់រំកូននោះទេ! ប៉ាម៉ាក់កុំធ្វើរឿងទាំង 8 នេះឪ្យសោះ
រឿងចិញ្ចឹមកូន មិនមែនងាយស្រួលទេ ជាប៉ាម៉ាក់គេ ទើបដឹងច្បាស់។ បារម្ភគ្រប់រឿង ចាប់តាំងពីដឹងមានផ្ទៃពោះ រហូតដល់កូនធំដឹងក្តី កាន់តែបារម្ភខ្លាំងទៀត ពិសេសប៉ាម៉ាក់មានកូនស្រី ខ្លាចនេះខ្លាចនោះ បើកូនតាមគន្លងមិនអីទៀត ប៉ុន្តែបើកូនដើរផ្លូវខុស ច្បាស់ជាវីវរហើយ។
តើមានកត្តាអ្វីខ្លះដែលធ្វើឪ្យកូនរបស់អ្នកពិបាកអប់រំ?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការអប់រំដែលធ្វើឲ្យកូនអ្នកកើតមានបញ្ហា៖
១. ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្តល់ភាពកក់ក្តៅដល់គេឡើយ។ ដូចនេះ គេក៏មករកភាពកក់ក្តៅនេះដោយខ្លួនឯងពីអ្នក។
២. នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថាអ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម។
៣. នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថាអ្នកផ្តល់គំនិតដល់គេច្រើនជាងការលើកទឹកចិត្ត។
៤. នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្តីបន្ទោសឲ្យគេនៅចំពោះមុខមហាជន។
៥. នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក។
៦. នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន។
៧. នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្តល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់។
៨. នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ។ ដូចនេះ អ្នកគួរតែកែទម្លាប់ចេញ ទើបអាចអប់រំកូនឲ្យក្លាយជាក្មេងដែលល្អម្នាក់៕
ចុះចំពោះអ្នកវិញយល់យ៉ាងណាដែរ? សូមខមិនជាមតិយោបល់ ឬសំណូរពរប្រធានបទផ្សេងៗ