ប៉ាម៉ាក់ដឹងអត់? DHA សំខាន់ណាស់សម្រាប់កូន តើវាមានលើអាហារអ្វីខ្លះ?
DHA ជាពាក្យកាត់នៃអាស៊ីដ Docosahexaenoic ពេលខ្លះត្រូវគេសំដៅទៅលើអាហារបំប៉នខួរក្បាលក្មេងៗ។ អាស៊ីដខ្លាញ់ល្អប្រភេទនេះ អាចជួយពង្រឹងសមត្ថភាពខួរក្បាលបានដល់ទៅ ៦០% និងជួយទ្រទ្រង់គ្រប់ប្រព័ន្ធប្រសាទក្នុងរាងកាយ ពិសេសអាស៊ីដ DHA ជាសមាសធាតុរចនាសម្ព័ន្ធដ៏សំខាន់នៃជាលិកាខួរក្បាល។
ខាងក្រោមនេះជាអាហារល្អៗដែលមាន DHA និងបរិមាណ DHA ដែរកុមារត្រូវការ៖

១. អាហារមានផ្ទុក DHA
DHA ជាញឹកញាប់ ឃើញមាននៅក្នុងខ្លាញ់ត្រី ដូចជា ត្រីសាល់ម៉ុន ឬត្រីធូណា ប៉ុន្តែក៏ឃើញមានមួយផ្នែកតូចនៅក្នុងសាច់ និងស៊ុតដែរ។ DHA ទាញចេញពីអាស៊ីដអាល់ហ្វាលេនីក (ALA) ត្រូវបានគេរកឃើញនៅក្នុងសណ្ដែក គ្រប់វុលណាត់ គ្រាប់ធញ្ញជាតិ Flax និងប្រេងផ្កា Canola។
យ៉ាងណា ដោយសារមិនទាន់មានថ្នាំ DHA មានកម្រិតប្រើច្បាស់លាស់ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីកម្រិត DHA យើងគួរប្រើ។
យោងតាមវេជ្ជបណ្ឌិត Joel Fuhrman អ្នកនិពន្ធសៀវភៅ Disease-Proof Your Child បានណែនាំឲ្យប្រើ DHA ចន្លោះ ១០០-៦០០ មិល្លីក្រាម/ថ្ងៃ ពិសេសចំពោះក្មេងៗពិបាកផ្ចង់អារម្មណ៍ និងយកចិត្តទុកដាក់លើអ្វីមួយ។

២. បរិមាណ DHA ដែលក្មេងត្រូវការ
ការសិក្សាជាច្រើនបានបញ្ជាក់ថា ទារកដែលមានអាយុ ៧ ខែ ដល់ ១ ឆ្នាំ ត្រូវការបរិមាណ DHA ប្រមាណជា ០,៥-០,៧ ក្រាម/ថ្ងៃ។ បរិមាណ DHA ដែលកូនត្រូវការចាំបាច់នេះ ម៉ាក់ៗត្រូវពិនិត្យរបបអាហាររបស់ខ្លួន បើសិនជានៅបំបៅដោះកូន និងអាហារដែលផ្តល់បន្ថែមឲ្យកូន តើមានជីវជាតិគ្រប់គ្រាន់ទេ។
ចំពោះម៉ាក់ៗដែលឲ្យម៉ឹមម្សៅទឹកដោះគោវិញ ត្រូវពិនិត្យលើកំប៉ុងទឹកដោះគោនោះ តើមានបរិមាណ DHA គ្រប់គ្រាន់តាមតម្រូវការរបស់អាយុកូនដែរឬទេ។
៣. ក្មេងខ្វះ DHA ប្រឈមនឹងបញ្ហាអ្វីខ្លះ?
ក្មេងខ្វះអាស៊ីដខ្លាញ់ DHA ច្រើន ស្ដែងចេញជាអាការៈខួរក្បាលលូតលាស់មិនល្អ ភ្នែកមើលមិនសូវច្បាស់ អាការៈទាំងនោះមានដូចជា៖
- សកម្មភាពខួរក្បាលចុះខ្សោយ
- ពិបាកផ្ចង់ ឬផ្ដោតអារម្មណ៍
- រពឹសជ្រុល
- ឆេវឆាវ
- ខ្សោយការចងចាំ
- ខ្សោយភ្នែក។
ដកស្រង់ពី៖ Hello Health Group