ប៉ាម៉ាក់ត្រូវប្រយ័ត្ន! ទាំងនេះជារឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារកពេលទើបកើត
ទារកត្រូវការការថែទាំយ៉ាងដិតដល់បំផុត សឹងតែស្រមោចវារលើមួយមិនបានផង ខណៈអ្វីៗនៅខ្ចីទាំងអស់ ទាំងស្បែក សរីរាង្គ និងប្រព័ន្ធការពាររាងកាយ។ ចំពោះទារកកើតភ្លាម មានចំណុចមួយចំនួនដែលគ្រូពេទ្យតម្រូវឲ្យធ្វើ និងមួយចំនួនទៀតហាមដាច់ខាត។
ខាងក្រោមនេះជាអ្វីដែរប៉ាម៉ាក់ត្រូវមានដឹងអំពីរឿងត្រូវ និងមិនត្រូវធ្វើក្រោយចំពោះទារកទើបកើត៖
១. ត្រូវបំបៅដោះកូនភ្លាម
បន្ទាប់ពីសម្រាលអូនតូចបាន ១ម៉ោង ម៉ាក់ៗត្រូវឲ្យកូនម៉ឹមដោះភ្លាម ទោះជាមិនចេញ ឬចេញទឹកដោះតិចៗក៏ដោយ ដើម្បីឲ្យកូនបឺតជញ្ជក់ទឹកដោះដំបូង ដែលសម្បូរជីវជាតិ A និងជាថ្នាំបង្ការសម្រាប់ការពារទារកប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ និងការទទួលបានអង់ទីករពីម្តាយដែលធ្វើឲ្យកុមាររឹងមាំ។
២. ត្រូវរុំកូនឲ្យជិត
ក្មេងធ្លាប់នៅក្នុងពោះម្តាយមានភាពកក់ក្តៅ ពេលចេញមកក្រៅមិនអាចស៊ាំនឹងបរិយាកាសភ្លាមៗនោះទេ បែបនេះយើងត្រូវរុំកូននឹងកន្សែង ឬភួយឲ្យបានជិតល្អ ពាក់ស្រោមជើង ស្រោមដៃឲ្យកូន។
៣. ឲ្យកូនគេងផ្អៀង
ពេលកើតភ្លាម គ្រូពេទ្យនឹងណែនាំឲ្យដាក់កូនគេងផ្អៀងទៅខាងឆ្វេង ឬខាងស្តាំ ដើម្បីឲ្យធ្លាក់ទឹកព្រៃមកតាមមាត់ឲ្យអស់ មិនឲ្យទារកឈ្លក់ ឬមានស្លេស្មនៅបំពង់ក។
៤. ហាមងូតទឹកឲ្យកូន
ក្រោយសម្រាល យើងមិនត្រូវងូតទឹកឲ្យទារកឡើយ ត្រូវរង់ចាំរហូតដល់ ២៤ម៉ោង ពោល ១ថ្ងៃ ក្រោយពេលកើត ទើបងូតទឹកសម្អាតខ្លួនឲ្យអូនតូចបាន។
៤. ហាមយកកូនទៅក្បែរអ្នកជំងឺ
កើតមកភ្លាម ទារកមានការប្រព័ន្ធការពារខ្សោយ ងាយនឹងឆ្លងមេរោគផ្សេងៗ យើងមិនត្រូវឲ្យអ្នកជំងឺមកជិតឡើយ ហើយក៏មិនត្រូវយកកូនទៅក្បែរអ្នកជំងឺដែរ។
ដកស្រង់ពី៖ Hello Health Group