ប៉ាម៉ាក់គួរដឹង! ចង់ឱ្យកូនមានភ្នែកល្អ កុំរំលងអាហារទាំង៥នេះ
ការថែររក្សាភ្នែករបស់កូនគឺផ្តើមចេញពីប៉ាម៉ាក់គ្រប់រូប។ ក្នុងនោះដែរប៉ាម៉ាក់គួរជ្រើសរើសអាហារណាដែលសម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹម ដែលជួយថែរក្សាភ្នែករបស់ពួកគេ។
នៅក្នុងអត្ថបទនេះលោកប៉ាអ្នកម៉ាក់នឹងបានដឹងបន្ថែមអំពីអាហារ ៥ប្រភេទដែលជំនួយដល់ភ្នែករបស់កុមារ៖
១. បន្លែស្លឹកបៃតង
ខាត់ណា ស្ពៃ និងបន្លែបៃតងជាច្រើនទៀត មានផ្ទុកនូវសារជាតិ lutein និង zeaxanthin ខ្ពស់ ដែលអាចប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ក្នុងការជួយការពាររ៉ាឌីកាល់សេរីនៅក្នុងភ្នែក។ ពួកវាការពារចុះខ្សោយនៃភ្នែក និងទប់ស្កាត់ការកកើតជំងឺភ្នែកឡើងបាយ នៅពេលដែលកុមារមានវ័យកាន់តែចាស់។
២. ស៊ុត និងការ៉ុត
ការទទួលទានស៊ុតសម្បូរវីតាមីន A អាចជួយការពារការងងឹតភ្នែកពេលយប់ និងភ្នែកស្ងួត។ ចំណែកការ៉ុតក៏មានផ្ទុកនូវកម្រិតខ្ពស់នៃសារធាតុ Beta-carotene ដែលអាចរក្សារចនាសម្ព័ន្ធភ្នែករបស់កុមារ និងលើកកម្ពស់ភ្នែករបស់ពួកគេផងដែរ។
៣. ត្រីទឹកជ្រៅ
ត្រីទឹកជ្រៅ ដូចជាត្រីសាល់ម៉ុនជាដើម គឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលជួយរក្សាជាតិរំអិលនៅក្នុងភ្នែក និងការពាររោគសញ្ញាភ្នែកស្ងួត។ ការទទួលទានវាជាប្រចាំក៏អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្នែកឡើងបាយផងដែរ។
៤. ផ្លែប៊ឺរី និងក្រូចឆ្មារ
ផ្លែឈើទាំងនេះសម្បូរទៅដោយវីតាមីន C ដែលអាចពង្រឹងប្រព័ន្ធការពារភ្នែក ព្រមទាំងបង្កើនភាពធន់នឹងជំងឺភ្នែក និងជំងឺផ្សេងៗ។
៥. សាច់គោ
សាច់គោមានសារធាតុពណ៌ម៉្យាងដែលទទួលខុសត្រូវជាចំបងសម្រាប់ការថែរក្សាភ្នែក ក្នុងការទទួលពន្លឺ ជាពិសេសកំគឺជួយទប់ស្កាត់ភាពងងឹតនៅពេលយប់។
ជារួមមកវិញប៉ាម៉ាក់គួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើរបបអាហារដែលកូនទទួលទាន ព្រោះវាគឺជាផ្នែកដែលជំនួយដល់សុខភាព និងការអភិវឌ្ឍបស់ពួកគេ ជាពិសេសគឺជៀសវាងអាហារណាដែលប៉ះពាល់ដល់ការលូតលាស់របស់ពួកគេ៕
ប្រភព៖ Myopia Institute