មានដឹងអត់? លក្ខណៈពិសេស 3ពេលកូនធាក់ពោះដែលអ្នកមិនធ្លាប់ដឹង
ការកម្រើករបស់កូនក្នុងផ្ទៃគឺជារបៀបមួយក្នុងការប្រាប់ឱ្យម្តាយដឹងថាគេនៅមានក្នុងពោះ ប៉ុន្តែការកម្រើកនេះចែកទៅតាមដំណាក់កាល ហើយដំណាក់កាលនីមួយៗមានលក្ខណៈខុសគ្នាទាំងអស់។
តើមានអ្វីពិសេសចាប់ពីពពោះដំបូងរហូតសម្រាល?
ខាងក្រោមនេះអ្នកម៉ាក់នឹងដឹងអំពីលក្ខណៈពិសេសអំពីកូនធាក់ពោះ៖
១. ដំណាក់កាលដំបូង
នៅពេលដែលអ្នកមានផ្ទៃពោះដំបូង ៖
- នៅសប្តាហ៍ទី៧ដល់ទី៨ អ្នកនឹងឃើញក្នុងស្បូនអ្នកមានចលនាដូចទឹករលកពេលដែលអ្នកឆ្លុះមើលអេកូរ នោះកូនចាប់ផ្តើមមានចលនាតិចៗហើយ។
- នៅសប្តាហ៍ទី៩ ទារកនឹងមានចលនារមួល។
- ក្រោយសប្តាហ៍ទី១០រួច ទារកនឹងមានចលនាដូចអណ្តែត និងលោតជាដើម។
២. ដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ
នៅដំណាក់កាលនេះកូននឹងកម្រើកដោយប្រើរាងកាយទាំងមូលរបស់គេ ដូចជា ៖ ក្រឡាប់ខ្លួន លោត កម្រើកដៃ និងជើង បង្វិលក្បាល និងខ្លួន នៅសប្តាហ៍ទី១៣ដល់១៥ គឺជាពេលវេលាដែលកូនកម្រើកខ្លាំងបំផុត លុះដល់អាទិត្យទី១៧ទើបកូនមិនសូវកម្រើកវិញ។
៣. ដំណាក់កាលជិតសម្រាល
នៅពេលដែលកូនជិតចេញមកជួបពិភពលោក កូននឹងកាត់បន្ថយការកម្រើកខ្លួនតិចវិញ ប៉ុន្តែគេនឹងកម្រើកដៃ ភ្នែក និងមាត់ច្រើនវិញ ហើយចលនានៃការដកដង្ហើមក៏ប្រែជាច្រើនជាងមុនដែរ ដូចនេះអ្នកអាចដឹងតាមរយៈនេះបានថា កូនជិតកើតហើយ៕