មិននឹកស្មានសោះ! ផ្លែទុរេនល្អខ្លាំងណាស់ចំពោះស្ត្រីចង់មានកូន
ទុរេនត្រូវបានគេចាត់ថាជាប្រភេទផ្លែឈើម៉្យាងដែលមានរសជាតិឆ្ងាញ់ ក្លិនក្រអូប និងមានតម្លៃថ្លៃ។ មិនត្រឹមតែរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លែឈើមួយប្រភេទដែលផ្តល់សារធាតុចិញ្ចឹម និងវីតាមីន ដែលអាចជំនួយឱ្យស្រ្តីមានផ្ទៃពោះផងដែរ។
ខាងក្រោមនេះយើងនឹងបង្ហាញថា ផ្លែទុរេនអាចជំនួយឱ្យស្ត្រីឆាប់មានទម្ងន់ដោយរៀបណា៖

១. ផ្លែទុរេនផ្ទុកនូវអរម៉ូនជំនួយពិសេស
ទុរេនមានផ្ទុកនូវអរម៉ូន អ៊ឹស្ត្រូសែន (Estrogen) ដែលអាចជំនួយ ឱ្យស្ត្រីឆាប់មានគភ៌។ ការពិតទៅអរម៉ូននេះត្រូវបានផលិតដោយធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រី ប៉ុន្តែប្រហែលជាមិនមានគ្រប់គ្រាន់ ទើបបណ្តាលឱ្យពិបាកក្នុងការមានកូន។ ដោយសារតែមានបរិមាណនៃអរម៉ូននេះខ្ពស់នៅក្នុងផ្លែទុរេន ទើបវាអាចជួយឱ្យស្ត្រីមានគភ៌តាមធម្មជាតិបាន។
២. មានសារជាតិសម្រើប
ទុរេនជាឱសថព្យាបាលរោគដ៏មានប្រសិទ្ធភាព ហើយប្រសិនបើទទួលទានជាប្រចាំ វាអាចបង្កើនចំណង់ផ្លូវភេទ និងមុខងារផ្លូវភេទរបស់មនុស្សផងដែរ។ បន្ថែមពីនេះ ទុរេនក៏អាចកាត់បន្ថយភាពគ្មានកូនចំពោះបុរសបាន ដោយបង្កើនចលនាមេជីវិត។

៣. ប្រឆាំងនឹងជំងឺកម្រិតអរម៉ូន
ទុរេនមានសម្ថភាពអាចប្រឆាំងនឹងជំងឺម៉្យាង ដែលកើតឡើងនៅពេលអូវែរបស់ស្ត្រីផលិតបរិមាណអរម៉ូនភេទឈ្មោលច្រើនជាងធម្មតា ហើយវាអាចជះឥទ្ធិពលធ្វើឱ្យស្រ្តីពិបាកខ្លាំងក្នុងការមានកូន។ លើសពីនេះវាក៏ប្រឆាំងនឹងការរលាក ប្រឆាំងនឹងការធាត់ និងប្រឆាំងនឹងជាតិស្ករក្នុងឈាម ព្រមទាំងអាចប្រឆាំងនឹងសមាសធាតុមួយចំនួននៃរោគសញ្ញាមេតាបូលីស យ៉ាងមានប្រសិទ្ធភាព។
៤. ជួយផលិតកោសិកាឈាមក្រហម
ទុរេនមានបរិមាណអាស៊ីតហ្វូលិកខ្ពស់ ដែលជាសមាសធាតុសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម ជួយឱ្យឆាប់មានកូន។ ក្រៅពីនេះ វាក៏មានផ្ទុកនូវទង់ដែង និងជាតិដែកផងដែរ។ចំពោះស្ត្រីដែលពិបាកក្នុងការមានកូន គួរទទួលទានផ្លែទុរេនឱ្យបានច្រើនល្មម ដើម្បីបង្កើនឪកាសក្នុងការមានកូន។
យ៉ាងណាក៏ដោយប្រសិនបើអ្នកម៉ាក់កំពុងមានផ្ទៃពោះ ត្រូវទទួលទានផ្លែទុរេនក្នុងបរិមាណតិចតួចបានហើយ ព្រោះវាក៏អាចធ្វើឱ្យមានផលប៉ះពាល់ដែរ ប្រសិនបើអ្នកម៉ាក់ញ៉ាំច្រើនពេក៕
ប្រភព៖ Mom Junction