អាហារមិនល្អទាំង៧! អ្នកម៉ាក់កំពុងពពោះហាមញុាំដាច់ខាត (មានវីដេអូ)
អាហារពិតជារឿងសំខាន់សម្រាប់មនុស្សទូទៅ ហើយរឹតតែសំខាន់ថែមទៀតអាហារសម្រាប់ស្ត្រីពពោះ គឺត្រូវជ្រើសរើសអាហារណាដែលមានជាតិសរសៃ សំបូរជីវជាតិ ក៏ប៉ុន្តែអាហារមួយចំនួនអ្នកម៉ាក់ពពោះក៏ត្រូវមានការប្រុសប្រយ័ត្នផងដែរ។
តើមានអាហារអ្វីខ្លះដែលស្ត្រីពពោះមិនគួរទទួលទាន?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលស្ត្រីមានផ្ទៃពោះមិនគួរប៉ះនោះទេ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំង។
១. អ្នកមិនគួរបរិភោគអាហារដែលមិនស្រស់នោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំង។
២. អ្នកមិនគួរពិសារអាហារដែលហិរនោះទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកឈឺ រំលាយអាហារមិនបានល្អ ថែមទាំងធ្វើឲ្យអ្នកទល់លាមកទៀតផង។ ជាពិសេស វានឹងធ្វើឲ្យឈាមអ្នកដើរមិនបានស្រួលផងដែរ។
៣. អ្នកមិនគួរញ៉ាំអាហារដែលផ្អាប់ទុកយូរនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនរបស់អ្នក។
៤. អ្នកក៏មិនគួរបរិភោគមីកំប៉ុង ឬអាហារកំប៉ុងច្រើននោះទេ ព្រោះអាចធ្វើឲ្យអ្នកឈឺក្បាលយ៉ាងងាយ។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្នែកផ្សេងទៀតផង។
៥. អាហារដែលបំពងខ្លាញ់ ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យកូនក្នុងផ្ទៃផ្ទុកជាតិពុលយ៉ាងងាយ។
៦. អាហារដែលមិនបានចម្អិនបានឆ្អិនល្អ ក៏អ្នកមិនគួរប៉ះដែរ ព្រោះវាសុទ្ធតែធ្វើឲ្យសុខភាពរបស់អ្នកម្តាយ និងកូនក្នុងផ្ទៃ ជួបនឹងបញ្ហាទាំងអស់។
៧. អ្នកក៏មិនគួរញ៉ាំកាហ្វេ ឬកូកានោះទេ ព្រោះវាអាចធ្វើឲ្យបេះដូងកូនលោតញាប់ ថែមទាំងអាចធ្វើឲ្យកូនពិបាកដកដង្ហើមទៀតផង៕