មិនល្អនោះទេ! កូនពាក់ក្រវិលជួបគ្រោះថ្នាក់ទាំងផ្នែកសុខភាព និងសុវត្ថិភាព
ទស្សនៈរបស់មាតាបិតាខ្មែរខ្លះយល់ថា ការឲ្យកូនពាក់គ្រឿងអលង្ការ ជាពិសេសក្មេងស្រី ជារឿងត្រឹមត្រូវ ដែលខ្លះបង្កប់ជាជំនឿ ឬជាលម្អកូន។ការលម្អខ្លួនកូនដោយគ្រឿងអលង្ការ ពិតជាមានគ្រោះថ្នាក់ណាស់ទាំងផ្នែកសុខភាព និងសុវត្ថិភាព។
តើកូនតូចពាក់គ្រឿងអលង្ការអាចជួបគ្រោះថ្នាក់អ្វីខ្លះ?
ផលអាក្រក់បានមកពីការពាក់គ្រឿងអលង្ការឲ្យក្មេងមានដូចជា៖
- ការដែលក្មេងចោះត្រចៀកនៅតូចពេក អាចធ្វើឲ្យប៉ះពាល់ត្រចៀកកូនដូចជាដំបៅ រលាក រមាស់ រលួយ
- ដាច់រលាត់ ឬប្រតិកម្មស្បែកជាមួយគ្រឿងអលង្ការ
- មានគ្រោះថ្នាក់ផ្សេងៗ ស្លាក់ ដាច់ទងត្រចៀក រឹបដៃជ្រុល បាត់បង់ជាយថាហេតុ
- គ្រឿងអលង្ការខ្លះមានមេរោគតោងទាម ធ្វើឲ្យឆ្លងមេរោគទៅក្នុងខ្លួន
- ខាតបង់លុយកាក់
- អាចមានគ្រោះថ្នាក់ដល់ក្មេងដោយសារចោរកម្ម
- បណ្ដុះទម្លាប់ក្មេងឲ្យតម្លៃទៅលើទ្រព្យសម្បត្តិក្រៅខ្លួន
- ធ្វើឲ្យក្មេងចេះអួតអាងហ៊ឺហាគ្រឿងអលង្ការ។
លោកបានបន្តទៀតថា ក្មេងៗមិនត្រូវការគ្រឿងអលង្ការលម្អខ្លួននោះទេ ពួកគេត្រូវការតែអាហារដែលមានជីវជាតិគ្រប់គ្រាន់ទ្រទ្រង់រាងកាយ កន្លែងរស់នៅសមរម្យ ការរៀនសូត្រ និងភាពកក់ក្ដៅពីក្រុមគ្រួសារ ៕
ដកស្រង់ពី៖ Medical news for Cambodia