ឈប់ឆ្ងល់ទៀតទៅ! កូនញ៉ាំច្រើនហើយនៅតែមិនឡើងគីឡូគឺដោយសារខ្វះសារធាតុទាំងនេះ
ការលូតលាស់របស់កុមារមានច្រើនដំណាក់កាល និងខុសៗគ្នា ដោយអាស្រ័យលើកត្តាដូចជា តំណពូជ អាហារូបត្ថម្ភ និងការទទួលទានអាហារជាដើម។ ជាមួយគ្នានេះដែរ ចំពោះកុមារដែលមិនឡើងទម្ងន់ក៏មានមូលហេតុផងដែរ។
ខាងក្រោមនេះជាអត្ថបទនឹងបង្ហាញអ្នក អំពីកត្តាមួយចំនួនដែលធ្វើឱ្យកូនរបស់អ្នកមិនឡើងទម្ងន់៖
១. មិនទទួលបានអាហារូបតម្ភគ្រប់គ្រាន់
អាហារូបតម្ភមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារ ដើម្បីលូតលាស់ក្នុងវ័យដែលកំពុងអភិវឌ្ឍ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏សំខាន់សម្រាប់សុខភាពផ្លូវចិត្ត និងការលូតលាស់រាងកាយផងដែរ។ អាហារូបត្ថម្ភមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកូនរបស់អ្នកមិនងាយឡើងទម្ងន់ឡើយ។
២. កង្វះអរម៉ូន
កង្វះអ័រម៉ូនក៏អាចបណ្តាលឱ្យមានបញ្ហាក្នុងការឡើងទម្ងន់ផងដែរ ដោយសារតែរាងកាយមិនមានការរំលាយអាហារត្រឹមត្រូវ។ ការឡើងទម្ងន់របស់កុមារ គឺអាចមិនគ្រប់គ្រាន់ ដោយសារតែអតុល្យភាពនៃអ័រម៉ូន។
៣. ទារកកើតមិនគ្រប់ខែ
ក្មេងដែលកើតមិនគ្រប់ខែមានទំនោរឡើងទម្ងន់មិនល្អឡើយ ទោះបីជាពួកគេញ៉ាំអាហារបានល្អក៏ដោយ។ នេះជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែនឹងប្រសើរឡើងវិញ ប្រសិនបើមានការព្យាបាលត្រឹមត្រូវ ឬប្រើថ្នាំជំនួយបានល្អ។
៤. របបអាហារមិនត្រឹមត្រូវ
ក្មេងខ្លះអាចមានអាឡែស៊ីទៅនឹងអាហារមួយចំនួន ដែលបណ្តាលឱ្យពួកគេមិនអាចទទួលបានអាហាររូបត្ថម្ភពីអាហារទាំងនោះ។ ប៉ាម៉ាក់គួរតែស្វែងរកអាហារដែលមានជីវជាតិជំនួស ដើម្បីឱ្យកូនរបស់អ្នកទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ។
៥. ជំងឺរ៉ាំរ៉ៃ
ជំងឺដូចជា ភាពស្លេកស្លាំង និងបញ្ហាក្រពេញទីរ៉ូអ៊ីត ជាដើម ក៏រារាំងអត្រាលូតលាស់របស់កុមារផងដែរ ជាហេតុបណ្តាលឱ្យកុមារមិនឡើងគីឡូ ឬឡើងបន្តិចបន្តួច។
ជាការពិតណាស់ វាគឺជាតួនាទីរបស់ប៉ាម៉ាក់ក្នុងការមើលថែ និងតាមដានសុខភាពរបស់កូនឱ្យបានល្អ ដើម្បីប្រាកដថាកូនលូតលាស់បានល្អ និងមានទម្ងន់ត្រឹមត្រូវ។ ប៉ាម៉ាក់គួរជ្រើសរើសរបបអាហារដែលសម្បូរអាហារររូបត្ថភម្ភ និងវីតាមីន ដើម្បីជំនួយដល់ការលូតលាស់របស់កូន៕
ដកស្រង់ពី៖ india parenting