ប្រយ័ត្នស្តាយក្រោយ! ទម្លាប់ទាំង ៦នេះអាចប៉ះពាល់ដល់សមត្ថភាពខួរក្បាលកូនដោយមិនដឹងខ្លួន

ខួរក្បាលគឺជាផ្នែកមួយដែលសំខាន់បំផុតនៃរាងកាយរបស់មនុស្ស ហើយកុមារគឺជាវ័យដែលខួរក្បាលលូតលាស់ល្អ និងអភិវឌ្ឍបានលឿនជាងគេផងដែរ។ ដូច្នេះប៉ាម៉ាក់ត្រូវប្រាកដថាមិនមានអ្វីរារាំង និងប៉ះពាល់ដល់ការលូតលាស់របស់កូន។

ខាងក្រោមនេះ យើងនឹងបង្ហាញពីរឿងទាំង ៦ដែលប៉ាម៉ាក់អាចបំផ្លាញសមត្ថភាពខួរក្បាលរបស់កូនឱ្យទន់ខ្សោយដោយមិនដឹងខ្លួន៖

១. ឱ្យកូនគេងមិនគ្រប់គ្រាន់
ការគេងមានសារៈសំខាន់ និងចំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប មិនថាជាកូនក្មេង ឬមនុស្សធំនោះទេ។ ប្រសិនបើកុមារគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះ នឹងប៉ះពាល់ដល់ផ្នែកផ្សេងៗនៃខួរក្បាល ដែលធ្វើឱ្យសមត្ថភាពខួរក្បាលចុះខ្សោយ។

២. មិនឱ្យកូនញ៉ាំអាហារពេលព្រឹក
នៅពេលក្មេងរំលងអាហារពេលព្រឹក នោះវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់កុមារពេញមួយថ្ងៃ។ ការរំលងអាហារពេលព្រឹកនឹងបន្ថយកម្រិតជាតិស្ករក្នុងឈាម។ វារារាំងការផ្គត់ផ្គង់សារធាតុចិញ្ចឹមផ្សេងទៀតដល់ខួរក្បាលរបស់កុមារ។

៣. ការប្រើប្រាស់ជាតិស្ករក្នុងអាហារលើស
ការទម្លាប់ឱ្យកូនទទួលទានអាហារដែលមានជាតិស្ករច្រើនពេក មិនល្អចំពោះខួរក្បាលឡើយ ព្រោះជាតិស្ករលើសនឹងបង្កើតបញ្ហាក្នុងការស្រូបយកប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតនៅក្នុងរាងកាយរបស់កុមារ។

៤. កុមារទទួលជាតិទឹកក្នុងខ្លួនមិនគ្រប់គ្រាន់
នៅពេលដែលខ្វះជាតិទឹកក្នុងរាងកាយ វាប៉ះពាល់ដល់ប្រសិទ្ធភាពនៃខួរក្បាលក្នុងកម្រិតខ្លាំង ហើយសមត្ថភាពរបស់ខួរក្បាលក្នុងការចងចាំព័ត៌មានផ្សេងៗនឹងថយចុះខ្លាំងផងដែរ។

៥. មិនចេញទៅក្រៅក្រោមពន្លឺថ្ងៃ
ពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់ការផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីហ្សែនក្នុងបរិមាណចាំបាច់ដល់ផ្នែកផ្សេងៗនៃរាងកាយ។ ដូច្នេះប៉ាម៉ាក់គួរឱ្យកូនមានទម្លាប់ចេញទទួលពន្លឺព្រះអាទិត្យនៅពេលព្រឹក។

៦. ភាពតានតឹង
មនុស្សពេញវ័យប្រហែលជាមានអារម្មណ៍តានតឹងខុសពីកុមារ ហើយស្ថានភាពស្ត្រេសអាចប៉ះពាល់ដល់ដំណើរការនៃខួរក្បាលរបស់ពួកគេ។

ប៉ាម៉ាក់គឺជាផ្នែកសំខាន់ និងមានឥទ្ធិពលបំផុតចំពោះការលូតលាស់ខួរក្បាល និងរាងកាយរបស់កូន។ដូច្នេះត្រូវប្រាកដថា អ្នកបានផ្តល់អាហាររូបត្ថម្ភ វីតាមីន និងសាធាតុចិញ្ចឹម ដែលរាងកាយកុមារត្រូវការ៕

ដកស្រង់ពី៖ India Parenting