ពិតជាល្អខ្លាំងណាស់! ម៉ាក់ៗមិនសូវសម្បូររទឹកដោះ ផ្លែឈើ ៥មុខនេះកុំរំលងឪ្យសោះ
ម៉ាក់ៗទាំងអស់សុទ្ធតែដឹងច្បាស់ ការបំបៅកូនដោយទឹកដោះ ជារឿងសំខាន់បំផុត ប៉ុន្តែគ្នាយើងខ្លះ ដោយសារទឹកដោះមិនគ្រប់គ្រាន់ ត្រូវបង្ខំចិត្តឲ្យកូនបៅម្សៅដោះគោជំនួស។ យ៉ាងណា បញ្ហាមិនសូវមានទឹកដោះ មិនមែនគ្មានដំណោះស្រាយទេ ព្រោះអាហារមួយចំនួនសុទ្ធតែអាចជួយបង្កើតទឹកដោះ។
អត្ថបទនេះ នឹងលើកឡើងពីពពួកផ្លែឈើសាមញ្ញ ងាយស្រួលរក ប៉ុន្តែជួយម៉ាក់ៗមានទឹកដោះគ្រប់គ្រាន់ឲ្យអូនៗមឹម។
១. ល្ហុង (ល្ហុងខ្ចី)
ពិតណាស់ មិនមែនមានតែល្ហុងទុំទេល្អនោះ ល្ហុងខៀវ (ល្ហុងខ្ចី) ក៏ជាផ្លែឈើល្អបំផុត ដែលអាចបង្កើនការផលិតទឹកដោះឲ្យបានច្រើន បើទោះជាអំឡុងពេលពពោះ ល្ហុងខ្ចីត្រូវហាមមិនឲ្យស្រីៗញ៉ាំក៏ដោយ។
បើគ្នាយើងនៅតែប្រតិកម្មជាមួយល្ហុងខ្ចី ក៏អាចញ៉ាំល្ហុងទុំបាន ខណៈសកម្មភាពរបស់ល្ហុង ស្មើទៅនឹងភ្នាក់ងារជួយជំរុញការផលិតទឹកដោះ តាមរយៈការជំរុញកម្រិតអ័រម៉ូតអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនសំខាន់ក្នុងសកម្មភាពរាងកាយផលិតទឹកដោះ។ ល្ហុងខ្ចី ក៏ផ្តល់ឲ្យយើងនូវសារជាតិចិញ្ចឹមយ៉ាងច្រើនថែមទៀត រាប់បញ្ចូលទាំងពពួកវីតាមីន A, B, C និងវីតាមីន E។
២. ផ្លែបឺរី
បឺរី ជាកំពូលអាហារសម្រាប់ជំនួយសុខភាពបានច្រើនមុខ រាប់បញ្ចូលទាំងជំរុញការផលិតទឹកដោះសម្រាប់ស្រីៗកំពុងបំបៅកូនទៀតផង។ អាស៊ីដអូមេហ្គា ៣ និងអូមេហ្គា ៦ អូមេហ្គា ៩ គឺសម្បូរក្នុងផ្លែឈើប្រភេទនេះ ជួយឲ្យម៉ាក់ៗ កាន់តែមានទឹកដោះច្រើនផ្តល់ឲ្យអូនៗគ្រប់គ្រាន់។
៣. ស្ត្របឺរី
ស្ត្របឺរី មិនត្រឹមតែឆ្ងាញ់ តែក៏ជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់បេប៊ីតូចៗ ដែលត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនិងលូតលាស់។ ផ្លែឈើប្រភេទនេះ សម្បូរទៅដោយជាតិដែក និងវីតាមីន C កាល់ស្យូម ប៉ូតាស្យូម ក៏ដូចជាជាតិម៉ាញ៉េស្យូម។ លើសពីនេះ ជាតិទឹកយ៉ាងច្រើនក្នុងផ្លែប៊ើរី ក៏ជួយរាងកាយម៉ាក់ៗរក្សាជាតិទឹកបានល្អ ជួយឲ្យសុខភាពអូនៗកាន់តែប្រសើរ។
៤. ចេក
បើនិយាយដល់ផ្លែឈើល្អខ្លាំងចំពោះសុខភាព ក៏មិនអាចរំលងចេកបាននោះដែរ។ ក្រៅពីរសជាតិដ៏ឆ្ងាញ់របស់វា ចេកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ មានកាឡូរីខ្ពស់ ជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរអំឡុងពេលបំបៅដោះបេប៊ី និងជួយឲ្យកម្រិតអាស៊ីដហ្វូលីកក្នុងរាងកាយម៉ាក់ៗ មានតុល្យភាព។
៥. ស្វាយ
បើនិយាយដល់រឿងស្វាយ គឺជាផ្លែឈើចំណូលចិត្តរបស់ស្រីៗគ្នាយើងស្រាប់ទៅហើយ ប៉ុន្តែម៉ាក់ៗមួយចំនួនគិតថា ញ៉ាំស្វាយអាចបង្កឲ្យរាក នាំឲ្យអូនៗរាកដូចគ្នា។ គិតបែបនេះខុសហើយ ស្វាយ ពិសេសស្វាយទុំ គឺសម្បូរទៅ ដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន K ប៉ូតាស្យូម និងជាតិកាកសរសៃ ដែលមានសមត្ថភាពជួយបង្កើតទឹកដោះបានកាន់តែច្រើន និងពេញទៅដោយសារធាតុចិញ្ចឹម៕
ដកស្រង់ពី៖ Hello Krupet