មិនបាច់ហត់ទៀតទេ! តិចនិកងាយៗជួយទម្លាប់កូនឪ្យគេងទៀងទាត់ មិនពិបាកបង្ខំ
ការគេងគឺជារឿងយកសំខាន់ណាស់សម្រាប់មនុស្សទូទៅ និងរឹតតែសំខាន់ថែមទៀតសម្រាប់កុមារតូចៗ ព្រោះជាវ័យដែលកំពុងលូតលាស់ខ្លាំង ដែលខួរក្បាល និងរាងកាយទាំងមូលត្រូវការសម្រាកគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍពេញលេញ។ ជាធម្មតាកុមារអាយុក្រោម ១០ឆ្នាំ ត្រូវការគេងចន្លោះ ពី ៩ ទៅ ១២ ម៉ោងក្នុងមួយយប់ ទើបល្អ។
ខាងក្រោមនេះគឺជាគន្លឹះធ្វើឱ្យកូនមានទម្លាប់ចូលគេងទៀងពេលវេលា៖
១. ទម្លាប់ឱ្យកូនចូលគេងទៀងម៉ោង
ប៉ាម៉ាក់គួរបង្រៀនកូនឱ្យមានទម្លាប់ចូលគេងទៀងម៉ោង និងត្រឹមត្រូវទៅតាមពេលវេលាកំណត់។ វាជួយឱ្យកុមារមានទម្លាប់ល្អ ដឹងពេលវេលា និងរៀបចំខ្លួនរួចរាល់ដើម្បីចូលគេង ពោលគឺនៅពេលដល់ម៉ោង គេនឹងដើរទៅគេងដោយខ្លួនឯងតែម្តង។
២. ធ្វើសកម្មភាពរីករាយមុនចូលគេង
លើកទឹកចិត្តកូនឱ្យចូលគេងទៀងពេលដោយបង្កើតបរិយាកាសរីករាយទៅកាន់ពួកគេឱ្យបានច្រើន ពញ្រោះក្មេងចូលចិត្តលេងជាមួយប៉ាម៉ាក់ណាស់ ពិសេសគឺមុនចូលគេង។ ប៉ាម៉ាក់អាចអានសៀវភៅ និទានរឿង ឬសូត្រកំណាព្យឱ្យកូនស្តាប់ ដើម្បីលួងលោមពួកគេឱ្យឆាប់ចូលគេង ទាំងសប្បាយចិត្ត។
៣. កំណត់ម៉ោងឱ្យកូនគេងពេលថ្ងៃ
វាជារឿងសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់លើការគេងថ្ងៃរបស់កូន ព្រោះវាជាផ្នែកមួយដែលទាក់ទងនឹងការគេងពេលយប់របស់គេ។ ត្រូវប្រាកដថា កូនគេងថ្ងៃទៀងទាត់ ឬមិនលើសពេក ព្រោះវាអាចធ្វើគេមិនងងុយគេងពេលយប់។
៤. រក្សាដំណេកកូនឱ្យល្អ
ត្រូវប្រាកដថាកូនគេងលក់ល្អ មិនមានសំឡេងរំខាន និងមានរិយាកាសល្អ ដែលមិនអាចរំខានដល់ដំណេករបស់គេបាន។ ប្រសិនបើកូនភ្ញាក់ញឹកញាប់ វាមិនល្អចំពោះសុខភាពរបស់គេឡើយ។
៥. ជៀសវាងភេសជ្ជៈមួយចំនួនមុនកូនចូលគេង
មុនពេលចូលគេង ប៉ាម៉ាក់មិនគួរឱ្យកូនផឹកភេសជ្ជៈច្រើនពេកឡើយ ជាពិសេសប្រភេទដែលមានហ្គែស និងជាតិកាហ្វេអ៊ីនច្រើន ព្រោះវានឹងធ្វើឱ្យកូនមិនងងុយគេងឡើយ៕
ដកស្រង់ពី៖ raisingchildren.net.au