ហេតុអ្វីកុមារ IQ ខ្ពស់ចូលចិត្តនៅម្នាក់ឯង និងកុមារ EQ ខ្ពស់ចូលចិត្តទំនាក់ទំនង?
ក្មេងៗតែងតែបញ្ចេញនូវបុគ្គលិកលក្ខណៈរបស់ខ្លួន នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ដែលអាចឱ្យយើងដឹងពីការលូតលាស់ សមត្ថភាពខួរក្បាល និងជំនាញរបស់ពួកគេ។ គេតែសង្កេតឃើញថា ក្មេងដែលមាន IQ ខ្ពស់ចូលចិត្តនៅម្នាក់ឯង ផ្ទុយពីក្មេង EQ ខ្ពស់ ដែលចូលចិត្តនៅជាក្រុម។
ខាងក្រោមនេះលោកប៉ាអ្នកម៉ាក់នឹងបានជ្រាបច្បាស់ស្តីអំពីភាពខុសគ្នានៃអត្តចរិកកូន IQខ្ពស់ និង EQ ខ្ពស់៖

១. ហេតុអ្វីក្មេងមាន IQ ខ្ពស់ចូលចិត្តនៅម្នាក់ឯង ?
យោងតាមការស្រាវជ្រាវ កុមារភាគច្រើនដែលមាន IQ ខ្ពស់ ជាមនុស្សមានគំនិត ភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទង និងចូលចិត្តឯករាជ្យ ដូច្នេះហើយទើបពួកគេជ្រើសរើសនៅម្នាក់ឯង ជាជាងនៅកន្លែងដែលមានមនុស្សច្រើន។ នៅពេលដោះស្រាយបញ្ហា ពួកគេតែងតែប្រើហេតុផល។ ចំណែកវិធីនៃការគិត និងការមើលឃើញបញ្ហាក៏មានភាពចាស់ទុំជាងមិត្តភក្ដិដែរ។
ក្មេងធម្មតាតែងតែលេងល្បែងសប្បាយជាក្រុមៗ ដូចជារត់លេងជាដើម តែកុមារដែលមាន IQ ខ្ពស់ចាត់ទុកថាវាជាល្បែងក្មេងលេង។ ពួកគេបែជាចូលចិត្តលេងម្នាក់ឯងដូចជា គូររូប ផ្គុំរូបជាដើម។
មនុស្សឆ្លាតវៃ ឬ IQ ខ្ពស់ ក៏ចូលសង្គមញឹកញាប់ដែរ ប៉ុន្តែមិនមែនជាមួយមិត្តភក្តនោះទេ។ គេចូលចិត្តចេញក្រៅ និងរុករកពិភពលោកជុំវិញខ្លួន ដោយស្វែងរកអ្វីដែលថ្មី និងគួរឱ្យចាប់អារម្មណ៍ដើម្បីធ្វើ។ ពួកគេអាចស្វែងរកដំណោះស្រាយទៅលើបញ្ហាមួយចំនួនដោយខ្លួនឯង ដែលធ្វើឱ្យភាពឆ្លាតវៃកាន់តែខ្ពស់។

២.ហេតុកុមារដែលមាន EQ ចូលចិត្តទំនាក់ទំនង?
ចំពោះកុមារដែលមាន EQ ខ្ពស់ ជាធម្មតាមានភាពគួរសម ចេះមើលស្ថានការណ៍ ពូកែទំនាក់ទំនង ចេះពីរបៀបនិយាយស្តីបាបល្អ និងដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់ពួកគេ ដូច្នេះហើយទើបធ្វើឱ្យការប្រាស្រ័យទាក់ទងរបស់គេកាន់តែប្រសើរ។
មហាសេដ្ឋី Jack Ma ធ្លាប់បាននិយាយថា “មនុស្សដែលមាន EQ ខ្ពស់នឹងជោគជ័យយ៉ាងងាយ ព្រោះគ្រប់គ្នាស្រលាញ់គាត់ ដូច្នេះមានឱកាសកាន់តែច្រើន។ អ្នករៀនពូកែមិនចូលចិត្តបង្កើតមិត្តទេ ដូច្នេះមនុស្សដែលមាន IQ ខ្ពស់ច្រើនតែមាន EQ ទាប។
ជារួមមកវិញ កូនដែលមាន IQ ឬ EQ ខ្ពស់ គឺជាសំណាងរបស់ឪពុកម្តាយ។ ទោះជាយ៉ាងណាក៏ដោយ សូចនាករទាំងពីរនេះគួរតែត្រូវបានបង្កើតឱ្យមានតុល្យភាព។ ជាពិសេស ឪពុកម្តាយគួរតែលើកទឹកចិត្តកូនឱ្យលេងជាមួយមិត្តភក្តិដើម្បីបង្កើន EQ ៕
ដកស្រង់ពី៖ PAMAK TODAY Fearless Soul