កំឡុងពេលបំបៅដោះកូន! តើអ្នកម៉ាក់អាចញ៉ាំអាហារហិរបានឬទេ?

អំឡុងពេលបំបៅដោះកូន ជារឿងសំខាន់ណាស់ក្នុងការដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារ  ព្រោះទារកក្រេបជញ្ជក់ជីវជាតិពីអ្នកម៉ាក់ ហើយអ្នកម្តាយជាច្រើនមានចម្ងល់ថា តើញ៉ាំអាហារហឹរពេលបំបៅកូន អាចបង្ករផលប៉ះពាល់ដល់កូនឬអត់។

ដូច្នេះក្នុងអត្ថបទនេះ នឹងបង្ហាញ​អ្នកម៉ាក់ឱ្យបានដឹងច្បាស់។

១. តើអ្នកម៉ាក់បំបៅដោះកូនដោយទឹកដោះ អាចញ៉ាំអាហារហឹរបានដែរឬអត់?
ជាការពិតណាស់ អ្នកម្តាយដែលកំពុងបំបៅដោះកូនដោយទឹកដោះ​ អាចទទួលទានអាហារហឹរបាន ព្រោះវាមិនបង្កផលប៉ះពាល់ដល់អ្នកម៉ាក់ និងអូនតូចធ្ងន់ធ្ងរនោះទេ ប៉ុន្តែគួរស្ថិតក្នុងបរិមាណតិចល្មម មិនត្រូវច្រើនពេក ឬញឹកញាប់ពេកឡើយ។ ប្រសិនបើមិនចាំបាច់ អ្នកម្តាយគួរតែកាត់បន្ថយ ឬផ្អាកញ៉ាំអាហារហឹរមួយរយៈសិនក៏ល្អដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឃើញថាកូនរបស់អ្នកមានការពិបាកចិត្ត ឬឆាប់ខឹង ឬអ្នកមានអារម្មណ៍ថាក្រហាយទ្រូង ចូរព្យាយាមញ៉ាំអាហារស្រាលៗមួយរយៈសិន ដើម្បីពិនិត្យមើលថាតើកូនតូចរបស់អ្នកប្រតិកម្មនឹងអាហារហឹរឬអត់។

២. សញ្ញាបង្ហាញថា អូនតូចប្រតិកម្មទៅនឹងអាហារហឹរដែលអ្នកម៉ាក់ញ៉ាំ
ទោះបីជាមានការអះអាងច្រើន ថាអ្នកម្តាយបំបៅកូនអាចញ៉ាំអាហារហឹរបានក៏ដោយ ក៏មានទារកខ្លះអាចប្រតិកម្មជាមួយទឹកដោះអ្នកម៉ាក់ផងដែរ។ បើអ្នកម៉ាក់ឃើញអាអូនមានសញ្ញាទាំងនេះ គេអាចនឹងប្រតិកម្មអាហារដែលអ្នកម៉ាក់ទទួលទានហើយ៖

  • គេងតិច
  • យំយូរ
  • ហាក់ដូចជាមិនស្រួល
  • អូនតូចភ្ញាក់ភ្លាមៗ
  • ប្រតិកម្មស្បែក
  • ឆាប់ខឹង

៣. ផលប៉ះពាល់នៃអាហារហឹរទៅលើទារកបៅដោះម្តាយ
ផលប៉ះពាល់អវិជ្ជមានមួយចំនួនដែលអាហារហឹរអាចមានលើកូនតូចរបស់អ្នកគឺ៖

  • បង្ករការអាឡែកស៊ីដល់ទារក
  • អាចធ្វើឱ្យអូនតូចយំច្រើន
  • បង្កបញ្ហាដល់ឧស្ម័នក្នុងក្រពះ។

ជារួមមកវិញ អ្នកម៉ាក់បំបៅកូនដោយទឹកដោះគឺអាចញ៉ាំអាហារហឹរបាន ប៉ុន្តែត្រូវស្ថិតក្នុងបរមាណតិចតួចបានហើយ។ អ្វីដែលសំខាន់ អ្នកម្តាយត្រូវទទួលទានអាហារដែលមានតុល្យភាព និងសម្បូរសារធាតុចិញ្ចឹមឱ្យបានច្រើន ដើម្បីដល់ការផលិតទឹកដោះ ព្រមទាំងផ្តល់ជីវជាតិដល់អូនតូច៕

ដកស្រង់ពី៖ Firstcry Parenting Mom Junction